Tweak នេះ​អាច​អោយ​អ្នក​លុប​រូបភាព​បាន​ជា​រៀង​រហូត​ភ្លាមៗ ដោយ​មិន​ចាំបាច់​ចូល​ទៅ​កាន់ Recently Delete

ប្រហែលជាមាន មិត្តអ្នកអានជាច្រើន កំពុងតែ ស្វែងរក Tweak ដែលអាចលុប រូបភាព បានរហូត​​ និង ភ្លាមៗ ដោយមិន ចាំបាច់ចូល ទៅកាន់ Recently Delete ហេតុដូច្នេះហើយ ទើប ខេមបូ លើកយក Tweak ដែលទើប នឹងចេញថ្មី មកបង្ហាញ ជូនប្រិយមិត្ត តែម្តង។

Tweak នេះ​អាច​អោយ​អ្នក​លុប​រូបភាព​បាន​ជា​រៀង​រហូត​ភ្លាមៗ ដោយ​មិន​ចាំបាច់​ចូល​ទៅ​កាន់ Recently Delete

Tweak នេះវាមានឈ្មោះថា Deleteforever ដែលវានឹងដាក់ អោយទាញយក ជាផ្លូវការ នៅលើ Bigboss ក្នុងពេល ឆាប់ៗនេះ។ ក្រោយពេលដែល អ្នកតម្លើង Tweak នេះហើយអ្នក មិនចាំបាច់ ពិបាកទៀត ឡើយ វានឹងលោត ប៊ូតុងចំនួនពីរ សម្រាប់លុប រូបភាពអោយ អ្នកជ្រើសរើស​ គឺប៊ូតុងលុប ធម្មតា និង ប៊ូតុងលុប រហូត ដោយមិន ចាំបាច់ចូល ទៅកាន់ Recently Delete ដើម្បីលុប វាបន្ត ទៀតឡើយ។​ តោះដោយសារតែ Tweak នេះមិនមាន មុខងារ ច្រើនដូច្នេះ ខ្ញុំមិនមាន អ្វីដែលត្រូវ រៀបរាប់ បន្ថែមនោះទេ។ សម្រាប់មិត្ត អ្នកអាន ដែលចង់ ធ្វើការ តម្លើង សូមអាន តាមការ ណែនាំ ខាងក្រោម៖

សូមបញ្ជាក់៖ មុននឹងធ្វើការតម្លើង សូមប្រិយមិត្ត មេត្តាអាន អត្ថបទយើងខ្ញុំ អោយបាន ច្បាស់លាស់ ជាមុនសិន សឹមធ្វើ តាមលំដាប់ លំដោយ ជៀសវាងមាន បញ្ហាផ្សេងៗ កើតឡើងដោយ មិនដឹងមុន ហើយប្រសិន បើមាន បញ្ហាអ្វីមួយ ក្រុមការងារ យើងខ្ញុំមិន ទទួលខុសត្រូវ សម្រាប់ប្រិយមិត្ត ដែលមិនបាន ធ្វើតាមការ ណែនាំ ត្រឹមត្រូវឡើយ។

តម្រូវការ

  • All Device ដែលដំណើរការចាប់ពី iOS 7 ដល់ iOS 8
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak និង មាន Cydia រួចជាស្រេច

វិធីតម្លើង និង របៀបប្រើប្រាស់

  • សូមចូលទៅកាន់ Cydia ចូលទៅកាន់មុខងារ Source ចុចពាក្យ Edit > Add > បន្ថែម http://repo.ioscreatix.com/ និងធ្វើការ បន្ថែមជា ការស្រេច
  • ក្រោយពីបន្ថែម Source នេះរួចរាល់ សូមធ្វើការ ស្វែងរក DeleteForever និងធ្វើ ការតម្លើង រួច Respring Device របស់អ្នក
  • នៅពេលដែលអ្នកតម្លើង Tweak នេះបាន សម្រេចហើយ អ្នកគ្រាន់តែ ចូលទៅកាន់ Camera Roll ហើយសាកល្បង លុបរូបភាព វានឹងមាន ពីរជម្រើស ដូចរូបភាព ខាងក្រោម មិនខាន

Tweak នេះ​អាច​អោយ​អ្នក​លុប​រូបភាព​បាន​ជា​រៀង​រហូត​ភ្លាមៗ ដោយ​មិន​ចាំបាច់​ចូល​ទៅ​កាន់ Recently Delete

  • សម្រាប់ Permanently Delete Photo វានឹងលុប ជារៀងរហូត ចំណែកឯ Delete Photo វាគ្រាន់តែ លុបធម្មតា ចូលទៅកាន់ Recently Delete

ប្រសិនបើអ្នកមានចម្ងល់ ឬ មតិយោបល់ផ្សេងៗ អ្នកអាច Comment នៅខាងក្រោម នេះបាន ក្រុមការងារ យើងខ្ញុំនឹង ឆ្លើយតបអោយ បានឆាប់ រហ័សបំផុត។

  • ដោយ: Meng
  • 9:24 AM, 07 October
  • ប្រភព: iOS Hacker
  • Tag: ចំណេះដឹងទូទៅ