គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​ធ្វើ​ពិធី​រាប់​បាត្រ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធវីរ​ជន​ស្នេហា​ជាតិ​

រាជ​ធានី​ភ្នំពេញ​ ៖ តាម​មន្ត្រី​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​និង​កំពុង​ធ្វើ​ពិធី​រាប់​បាត្រ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធវីរ​ជន​ស្នេហា​ជាតិ​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិចដែល​ស្លាប់​ដោយ​បុព្វ​ហេតុ​​ការ​ពារ​ជាតិ​នៅ​ក្នុង​វត្ត​មួយ​ហៅ​ថា​វត្ត​ចំបក់​មាស​ ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦A ក្នុង​ឃុំ​បាក់​ខែង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ​។

ពិធី​នេះ​ដឹក​នាំ​ដោយ​លោក​ញឹក ប៊ុន​ឆៃ អនុ​ប្រធាន​ទី​១​គណ​បក្ស​ ដោយ​មាន​អ្នក​ចូល​រួមប្រមាណ​ជាង​២០០​នាក់​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព