សញ្ញា​ដែល​គិត​ថា​អ្នក​អាច​មាន​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​

សញ្ញា​ដែល​គិត​ថា​អ្នក​អាច​មាន​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​

​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​ច្រើនតែ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ឡើយ​។ អ្នក​ប្រហែលជា​មិន​បាន​ដឹង​ថា​ខ្លួនឯង​មាន​ដុំ​សាច់​ប្រភេទ​នេះ​ផង ទាល់តែ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ក្នុង​ពោះវៀនធំ​។​

​មនុស្ស​មួយចំនួន​ដែល​មាន​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​អាច​នឹង​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖

  • ​ហូរ​ឈាម​តាម​រន្ធ​គូ​ថ​៖ នេះ​អាច​ជា​សញ្ញា​មួយ​នៃ​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀន​ធំ ឬ​មហារីក ឬ​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា ឬ​ស​ដូង​បាត ឬរ​ហែក​ក្រសាលគូថ​។
  • ​ផ្លាស់ប្តូរ​ពណ៌​លាមក​៖ ឈាម​អាច​នឹង​បង្ហាញ​ជា​លក្ខណៈ​ស្រស់ៗ​ក្នុង​លាមក ឬ​ធ្វើឱ្យ​លាមក​ទៅ​ជា​ពណ៌​ខ្មៅ​។ ការប្រែប្រួល​ពណ៌​បែបនេះ​ក៏​អាច​បណ្តាលមកពី​អាហារ ថ្នាំ និង​ថ្នាំ​បំប៉ន​ដែរ​។
  • ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោបង់​៖ ការ​ទល់លាមក ឬ​រាក​ដែល​មាន​រយៈពេល​យូរ​ជាង​មួយ        សប្តាហ៍​ប្រហែលជា​អាច​បញ្ជាក់​ថា មាន​វត្តមាន​នៃ​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​ហើយ​។ ប៉ុន្តែ​មាន​បញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​ក៏​អាច​បណ្តាល​ឱ្យ​ប្រែប្រួល ឬ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោបង់​បានដែរ​។
  • ​ឈឺចាប់ ចង្អោ​រ ឬ​ក្អួត​៖ ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​អាច​នឹង​ស្ទះ​ក្នុង​ពោះវៀន​តិចតួច ដែល​នាំ​ឱ្យ​ឈឺចាប់​ក្នុង​ពោះ​បែប​រមួល ចង្អោ​រ និង​ក្អួត​។
  • ​កង្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​៖ ការ​ហូរឈាម​ចេញ​ពី​ដុំ​សាច់​ប៉ូ​លី​ព​អាច​កើតឡើង​យឺតៗ ដោយ​មិន​មាន​ឃើញ​ឈាម​ក្នុង​លាមក​ឡើយ​។ ការ​ហូរ​ឈាម​រ៉ាំរ៉ៃ​គឺ​ត្រូវការ​ជាតិ​ដែក​បន្ថែម​ដើម្បី​ផលិត​ជា​សារធាតុ​មួយ​ឱ្យ​កោសិកា​គ្រាប់​ឈាមក្រហម​អាចដឹកនាំ​អុកស៊ីសែន​បាន នោះ​គឺ​អេ​ម៉ូគ្លូ​ប៊ីន​។ ដូច្នេះហើយ កង្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក អាច​ធ្វើឱ្យ​អ្នក​អស់កម្លាំង និង​ពិបាក​ដកដង្ហើម​។

​ចូរ​សម្រេច​ចិត្ត​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​អ្នក​មាន​បញ្ហា​ដូចខាងក្រោម​នេះ​៖
​ឈឺ​ក្នុង​ពោះ​

  • មាន​ឈាម​ក្នុង​លាមក​
  • ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោបង់​ដែល​មាន​រយៈពេល​យូរ​ជាង​មួយ​សប្តាហ៍​

​អ្នក​ក៏​គួរតែ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​រក​ដុំ​សាច់​ប៉ូ​លី​ព​ជា​ទៀងទាត់​ដែរ​បើសិនជា​៖

  • ​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​
  • ​មានការ​ប្រឈម​មុខ​ច្រើន​ដូចជា គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺមហារីក​ពោះវៀនធំ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។