ក្បួន​លាយ​ភេសជ្ជៈ​ដែល​អាច​លាង​សម្អាត​ថ្លើម​បាន​យ៉ាង​ល្អ​

ក្បួន​លាយ​ភេសជ្ជៈ​ដែល​អាច​លាង​សម្អាត​ថ្លើម​បាន​យ៉ាង​ល្អ​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំងឺ​របស់​ថ្លើម​នោះ​គឺ​ធ្វើយ៉ាងណា​លាង​សម្អាត​ថ្លើម​រាល់ថ្ងៃ ព្រោះ​ថ្លើម​ដ៏​មាន​សុខភាព​ល្អ​នឹង​ធានាបាន​នូវ​ការ​មាន​ជីវិត ថាមពល រូបរាង​យ៉ាង​ល្អ និង​អារម្មណ៍ល្អ​ដែរ​។ ថ្លើម​មាន​តួនាទី​ច្រើន​ក្នុង​ឈាម​។ វា​ក៏​ចូលរួម​ក្នុង​ការបង្កើត​គ្រាប់​ឈាម​ថ្មី​ដែរ ពង្រឹង​ដល់​ការរំលាយ​អាហារ​។ ថ្លើម​មាន​មុខងារ​សំខាន់បំផុត​មួយទៀត​គឺ​លាង​សម្អាត​ឈាម និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។

​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំងឺ​របស់​ថ្លើម​គឺ​លាង​សម្អាត​ថ្លើម​រាល់ថ្ងៃ ដូច្នេះ​អ្នកគួរ​លាយប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា ហើយ​ញ៉ាំ​វា​រាល់​ព្រឹក​នៅ​ពេល​ពោះ​ទទេ​។ ក្រោយមក​ទៀត​អ្នក​អាច​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​ហើយ​។

​ក្រោយពី​ធ្វើ​បែប​នេះ​បាន​រយៈពេល​មួយ​ខែ អ្នកនឹង​ពិតជា​មាន​អារម្មណ៍​ថា​មានការ​ប្រែប្រួល​ជា​មិន ខាន​។ រូបរាង​ខាងក្រៅ​អ្នកនឹង​កាន់តែ​ល្អ​ជាង​មុន ស្នាម​ខ្មៅៗ​នៅ​ជុំវិញ​ភ្នែក​នឹង​បាត់​ទៅ​វិញ ស្បែក​ទៅជា​ស្រស់ថ្លា ហើយ​មើលទៅ​ក្មេង​ជាង​មុន​ទៀត​ផង​។ ពោះវៀន​នឹង​ធ្វើការ​ដូច​ជា​នាឡិការ​អីចឹង អ្នកនឹង​ភ្លេច​អំពី​ការ​ទល់លាមក និង​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​ទៀតផង​។ អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​សុខភាព​ល្អ និង​ពោរពេញ​ដោយ​ថាមពល​វិជ្ជមាន​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។