គេង​ថ្ងៃ​យូរ​ប៉ុនណា​ទើប​មាន​ប្រយោជន៍​ខ្លាំង​ដល់​ខួរក្បាល​?

គេង​ថ្ងៃ​យូរ​ប៉ុនណា​ទើប​មាន​ប្រយោជន៍​ខ្លាំង​ដល់​ខួរក្បាល​?

​តើ​អ្នក​ចេះ​តែ​អស់កម្លាំង​គ្រប់ពេល ឬ​មាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន​ជាប់​រហូត ឬ​យល់​ថា​គេង​មិនបាន​គ្រប់គ្រាន់​មែន​ទេ​? បើ​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បានឱ្យដឹងថា ការ​គេង​ថ្ងៃ​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការពង្រឹង​ដល់​មុខងារ​ខួរក្បាល​មនុស្ស​។ ការ​សិក្សា​ក៏​បាន​រកឃើញ​ទៀតថា ការ​គេង​ថ្ងៃ​នឹង​ជួយ​បំលែង​ការចងចាំ​រយៈពេល​ខ្លី​ទៅ​ជា​ការចងចាំ​រយៈពេល​វែង​ដែរ តាមរយៈ​ការលុបចោល​នូវ​ព័ត៌មាន​ដែល បណ្តោះអាសន្ន​ចេញពី​កន្លែង​រក្សា​ទុក​របស់​ខួរក្បាល ដើម្បី​ទុក​កន្លែង​ទទួល​យក​អ្វីៗ​ដែល​ថ្មីទៀត​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​គេង​ថ្ងៃ​។​

ជួយ​សម្រក​ទម្ងន់​
ការ​គេង​មិនបាន​គ្រប់គ្រាន់​នឹង​ប៉ះពាល់​ដល់​អ័រម៉ូន Ghrelin និង Leptin ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ័រ ម៉ូ​ន​ឃ្លាន​អាហារ ព្រោះ​វា​ទទួលខុសត្រូវ​លើ​ចំណង់​អាហារ ហើយ​នៅ​ពេល​វា​មិន​មាន​មុខងារ​ត្រឹមត្រូវ​ទេនោះ អ្នកនឹង​ញ៉ាំ​កាន់តែច្រើន​។ ការ​គេង​ថ្ងៃ​នឹង​ជួយ​ថែរក្សា​អ័រម៉ូន​ទាំងនេះ​ឱ្យ​មាន​តុល្យភាព​។

ពង្រឹង​ដល់​ការចងចាំ​
អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​គេង​ថ្ងៃ​ប្រហែល​ជា​ជួយ​ពង្រឹង​ដល់​មុខងារ​ទូទៅ​របស់​ខួរក្បាល ជួយ​បំលែង​ការចងចាំ​រយៈពេល​ខ្លី​ទៅ​ជា​ការចងចាំ​រយៈពេល​វែង​កាន់តែ​ងាយស្រួល​។

ទប់ស្កាត់​ភាព​ចាស់​
ការ​គេង​នឹង​ជួយ​បង្កើត​កោសិការ​ស្បែក​ឡើងវិញ​តាមរយៈ​ការផលិត​អ័រម៉ូន​លូតលាស់​កាន់តែច្រើន ហេតុដូច្នេះ​ហើយ​ទើប​គេ​ហៅ​វា​ថា Beauty Sleep​។

ជំនួយ​ដល់​ការជួសជុល​កោសិកា​
នៅពេល​កំពុង​តែ​គេង រាងកាយ​នឹង​ជួសជុល​ខ្លួនឯង​តាមរយៈ​ការផលិត​ប្រូតេអ៊ីន​ដែល​ជួយ​ជួសជុល​គ្រប់យ៉ាង​ដែល​ខូចខាត​ដូចជា ច្រោះ​ជាតិពុល និង​ស្ត្រេ​ស​ជា​ដើម​។ ការ​គេង​នឹង​បង្កើន​ចំនួន​អ័រម៉ូន​លូតលាស់​ដែល​មាន​តួនាទី​ជួសជុល​ដល់​ជាលិកា និង​សាច់ដុំ​ដែល​ខូចខាត​តែម្តង​។

ពង្រឹង​ដល់​ការងារ​
ការ​គេង​ថ្ងៃ​នឹង​បង្កើន​សកម្មភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។ បើសិន​ជា​អ្នក​ហាត់ប្រាណ​ច្រើន ការ​គេង​នឹង​នាំ​ឱ្យ​ការ​ហាត់ប្រាណ​នោះ​កាន់តែ​ល្អ​ជាង​មុន និង​ជួយ​អ្នក​ឆាប់​ជាសះស្បើយ​ទៀត​។ អ្នកស្រាវជ្រាវ​និយាយថា ពេលវេលា​គេង​ថ្ងៃ​ដ៏​ល្អ​បំផុត​នោះ​គួរតែ ២០ ទៅ​៤០​នាទី​បាន​ហើយ​។

ម៉ាញ៉េស្យូម​អាចជួយ​អ្នក​បន្ធូរ​សាច់ដុំ និង​សម្រួល​ដល់​សរសៃប្រសាទ ដូច្នេះ​វា​ពិតជា​មាន​ប្រយោជន៍​ណាស់​បើសិនជា​អ្នក​ចង់​ទទួល​បាន​ការ​គេង​ដ៏​ល្អ​មួយ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។