Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

អ្នក​គាំទ្រ​នៅ​ប្រទេស​ចិន​របស់ Yoona, Taeyeon និង Hyoyeon បាន​ចូល​លុយ​គ្នា​ដើម្បី​ទិញ​ទូរសព្ទ iPhone 6s ពណ៌​ផ្កា​ឈូក​ជូន​ដល់​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។

 

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

កាល​ពី​ថ្ងៃ​ទី ៦ ខែ​តុលា សមាជិក​ក្រុម​ចម្រៀង Girls’ Generation Yoona បាន​បង្ហាញ​មុខ​នៅ​ប្រលាន​យន្តហោះ ក្នុង​សំលៀក​បំពាក់​សាមញ្ញ​ប្រចាំ​ថ្ងៃ អម​ជាមួយ​ស្បែក​ជើង​កីឡា។ នៅ​ទី​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​​មក​ពី​ប្រទេស​ចិន​ជូន​ ទូរស័ព្ទ iPhone 6s ពណ៌​ផ្កាឈូក​ដែល​កំពុង​តែ​​ពេញ​និយម​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

 

ទូរសព្ទ​មួយ​គ្រឿង​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​ចិន​របស់ Yoona ចូល​លុយ​គ្នា​ដើម្បី​ទិញ​ជូន​នាង។ Yoona ជា​សមាជិក​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ប្រទេស​ចិន។

 

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

នៅ​ក្នុង​ឱកាស​បុណ្យ​សែន​ព្រះខែ​មុន​នេះ សមាជិក Tiffany និង Taeyeon ក៏​ត្រូវ​បាន​អ្នកគាំទ្រ​ ជូន iPhone 6s ម្នាក់​មួយ​​គ្រឿង​ដែរ។ Taeyeon បាន​បង្ហោះ​រូប​ទូរស័ព្ទ​នោះ​ភ្លាមៗ​ក្រោយ​ពេល​បាន​ទទួល​កាដូ​នេះ។

 

លើស​ពី​នេះ​ទៅ​ទៀត ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​​លើក​ទី ២៧ របស់ Hyoyeon នាង​បាន​ទទួល​កាដូ​ជាច្រើន​ពី​អ្នក​គាំទ្រ​មក​ពី​ប្រទេស​តៃវ៉ាន់ នៅ​ក្នុង​នោះ​រួម​មាន ទូរស័ព្ទ iPhone 6s ផ្កាឈូក​មួយ​គ្រឿង ៕

 

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kpopcharts