ជប៉ុន បន្ថែម​ជំនួយ​ជាង ៨ សែន​ដុល្លារ ដើម្បី​ដោះមីន​នៅ​កម្ពុជា​

ភ្នំពេញ: រាជរដ្ឋាភិបាល​ជប៉ុន បានប្រកាស​ផ្តល់ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន នូវ​ថវិកា​សរុប​ចំនួន ៨៨.១៦៤.៨៩០ យ៉េន ស្មើ​ប្រមាណ​ជា ៨០១.៤៩៩ ដុល្លារ​អាមេរិក ដល់​អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន ( JMAS ) ដើម្បី​អនុវត្ត​គម្រោង​បង្កើន​សមត្ថភាព​បោសសម្អាត​មីន​ដល់​អង្គការ CMAC ជំហាន​ទី​២​។​

​សេចក្តីប្រកាស​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នា​ថ្ងៃទី​៧​តុលា​នេះ បង្ហាញថា កិច្ច​សន្យា​​ផ្តល់ជំនួយ​នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​លោកស្រី ហ្វុ​ឈិ​កា​មិ ហិ​រុ​មិ ប្រធាន​តំណាង​អង្គការ JMAS នៅ​ស្ថានទូត​ជប៉ុន នៅ​ម៉ោង ១០ និង ៣០ នាទី ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែតុលា ឆ្នាំ​២០១៥៕​