រដ្ឋសភា យល់ព្រម​ទទួលស្គាល់​លោក សត្យា វុ​ធ ជា​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក កង ហ៊ាង ដែល​ទទួលមរណភាព​

ភ្នំពេញ: កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ហេង​សំរិន កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ បានសម្រេច​ទទួលស្គាល់ លោក សត្យា វុ​ធ ជា​តំណាងរាស្ត្រ​ថ្មី នៃ​មណ្ឌល​ខេត្តកំពង់ស្ពឺ ជំនួស​លោក កង ហ៊ាង ដែល​បានទទួល​មរណភាព ( កូតា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា )​។ ការប្រកាស​សុពលភាព​អាណត្តិ​របស់លោក សត្យា វុ​ធ ជា​សមាជិក​រដ្ឋសភា នីតិកាល​ទី​៥ នឹងធ្វើ​ឡើង ក្នុងសម័យ​ប្រជុំ​រដ្ឋសភា នាពេលខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ ទី​៦​តុលា បង្ហាញថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨ ព្រឹក ដោយ ៨ របៀបវារៈ ក្នុងនោះ រួមមាន​៖ ព្រះរាជសារ​ព្រះមហាក្សត្រ ជូន​សម័យប្រជុំ​រដ្ឋសភា លើក​តី​៥ នីតិកាល​ទី​៥ របាយការណ៍​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ និង​លើក​ទី​៥ ព្រមទាំង​ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម មាត្រា ២១ នៃ​ច្បាប់​ស្តីពី លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា ជាដើម​៕​

រដ្ឋសភា យល់ព្រម​ទទួលស្គាល់​លោក សត្យា វុ​ធ ជា​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក កង ហ៊ាង ដែល​ទទួលមរណភាព​

រដ្ឋសភា យល់ព្រម​ទទួលស្គាល់​លោក សត្យា វុ​ធ ជា​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក កង ហ៊ាង ដែល​ទទួលមរណភាព​