វិមាន Kremlin ៖ សកម្មភាពរុស្ស៊ី នៅស៊ីរី ធ្វើឡើងដើម្បីដោះស្រាយ បញ្ហានយោបាយ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានឲ្យដឹងនៅថ្ងៃអង្គារ ម្សិលមិញថា រាល់សកម្មភាព របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី គឺមានគោលបំណងធ្វើការដោះស្រាយជម្លោះនយោបាយ នៅក្នុងប្រទេសស៊ីរី។ នេះ បើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។

«ការដោះស្រាយបញ្ហានយោបាយ និងដំណើរការនយោបាយ គឺជាគោលបំណងចុងក្រោយបំផុត នៃរាល់សកម្ម  ភាពរបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី។ នេះគឺជាគោលដៅពិតប្រាកដ ដែលអាចធ្វើទៅបានតែមួយគត់ សម្រាប់សហ គមន៍អន្តរជាតិ ព្រមទាំងភាពជាអ្នកដឹកនាំ របស់ស៊ីរីផងដែរ»។ នេះជាការបញ្ជាក់ពីលោក Dmitry Peskov។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំតួកគី ត្រូវបានកោះហៅម្តងទៀត ទៅកាន់ក្រសួងការពារជាតិតួកគី នៅថ្ងៃចន្ទ បន្ទាប់ពីតួក គីបានអះអាងថា យន្តហោះចម្បាំងរុស្ស៊ី បានបំពានដែនអាកាសរបស់ខ្លួន។ យន្តហោះចម្បាំងប្រភេទ SU-30  មួយគ្រឿងរបស់រុស្ស៊ី បានបំពានចូលដែនអាកាសក្នុងខេត្ត Hatay របស់តួកគី ជាខេត្តជាប់ព្រំដែនជាមួយស៊ីរី  កាលពីថ្ងៃសៅរ៍ ហើយបើយោងតាមក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ ហេតុ ការណ៍នេះកើតឡើង ដោយសារតែបញ្ហាអាកាសធាតុ មិនអំណោយផល។

សេតវិមានរបស់អាម៉េរិកបានឲ្យដឹងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះការបំពានដែនអាកាសតួកគីនេះ ដោយបានហៅឧប្បតិហេតុនេះថា ជាការបង្កជម្លោះ៕

វិមាន Kremlin ៖ សកម្មភាពរុស្ស៊ី នៅស៊ីរី ធ្វើឡើងដើម្បីដោះស្រាយ បញ្ហានយោបាយ