ជន​ជាតិ​វៀត​ណាមម្នាក់​​លោត​សម្លាប់​ខ្លួន​ពី​លើ​សណ្ឋា​គារ​ប៉ា​ស៊ី​ហ្វិកជាន់​ទី២​របួស​ធ្ងន់

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ជំហាន​ដំបូង​​បា​ន​ឱ្យ​ដឹង​ថា ជន​ជាតិ​វៀត​ណាមម្នាក់​បាន​លោត​សម្លាប់ខ្លួន​ពី​លើ​សណ្ឋា​គារ​ប៉ា​ស៊ី​ហ្វិក​ជាន់​ទី​២ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ ​។

ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ តុលា នេះ នៅចំណុច​កែង​ផ្លូវ​១៥៤ មហា​វិធី​ព្រះ​មុនី​វង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូន​ពេញ​ ។

ជន​ជាតិ​វៀត​ណាម​រូប​នោះ​មិន​ទាន់​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ត្រូវ​សមត្ថ​កិច្ច​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតហើយ។

ចំពោះ​មូលហេតុ​​លោត​សម្លាប់ខ្លួន​នេះ​ក៏​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ​៕