នគរបាលខណ្ឌ​​ជ្រោយ​ចង្វារ​​បង្ហាញ​មុខ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​៣នាក់​

រាច​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន​៣​នាក់ និង​វត្ថុ​តាង​គ្រឿង​ញៀន​៦​កញ្ចប់​ត្រូវ​នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​បង្ហាញ​មុខ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ តុលា នេះបន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជាបន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​៦ តុលា ។

ជន​សង្ស័យ​ដែល​នគរ​បាល​បង្ហាញ​មុខ​ រួមមាន​១-ឈ្មោះ​គីម ឡេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ១១២ ផ្លូវ​ជាតិ​លេខ​៦​ ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប, ២-ឈ្មោះ​ឈៀង ផាន់ណែត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេ​ខ​៤៣ ផ្លូវ​ជាតិ​លេខ​៦ ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប​ និង​៣-ឈ្មោះ​សែ រ៉ា​វី ហៅ​ត្រងោល អាយុ​៣៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ជា​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់ និង​កាន់​កាត​កាសែត​៧មករា​។ ជន​នេះ​បន្ទាប់ពី​ឃាត់ខ្លួន សមត្ថ​កិច្ច​បាន​ដក​ហូត​អាវ​ប៉ា​រ៉ា អត្ត​សញ្ញាណ​បណ្ណ​ប្រជា​ពល​រដ្ឋ​៣០​សន្លឹក​។

តាម​នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​ឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវ​ជ្រាវ​ពី​កម្លាំង​នគរ​បាល​ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦ តុលា សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​ម្នាក់​ឈ្មោះ​គីម ឡុង នៅ​ភូមិ​កៀន​ឃ្លាំង​ ខណៈ​ពេល​ជន​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ដោយ​ដកហូត​ថ្នាំ​ញៀន​១​កញ្ចប់​។

នគរ​បាល​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​ឃាត់ខ្លួន​​ឈ្មោះ​គីម ឡុង​បាន​សារភាព​ថា ថ្នាំ​ញៀន​​នេះ​ទិញ​ពី​ឈ្មោះ​ឈៀង ផាន់ណែត ទើបសមត្ថ​កិច្ច​ឈាន​ទៅ​ចាប់​ឈ្មោះ​ឈៀង​ ផាន់ណែត​ នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ដដែល​ រួច​ឈាន​ទៅ​ចាប់​បាន​ជន​ទី​៣ម្នាក់​ទៀត​នៅ​ម៉ោង​៤ និង​២០​នាទី​រសៀល ៕