​កម្មករសំណង់​ម្នាក់​ត្រូវ​ប៉ែល​អែ​សស្កា​វ​ទ័​រ​ធ្លាក់​សង្កត់​ស្លាប់​

ខេត្តកោះកុង​៖​កម្មករ​ធ្វើ​ប្រព័ន្ធ​លូ​ម្នាក់ ត្រូវបាន​បែ​ល​អែ​សស្កា​វ​ទ័​រ កាប់​កាយ​ដី បាក់​ធ្លាក់​សង្កត់ ហើយ​គៀប​ជាប់​ជាមួយ​របាំង​លូ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយកន្លែង​របស់​ហ្សៀ​ខៀង ស្ថិតនៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ជនរងគ្រោះ​មានឈ្មោះ ជៀម កុសល អាយុ​៣៤​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ។

បើតាម​មន្ត្រីនគរបាល មុនពេល​កើតហេតុ​ជនរងគ្រោះ កំពុងស្ថិត​នៅក្រោម​លូ ស្រាប់តែ អែ​សស្កា​វ​ទ័​រកា​យ​ដី បែក​ទុយោ​ប្រេង​បណ្តាល​បែ​ល ដាច់​ធ្លាក់​សង្កត់​រូបគេ គៀប​ស្លាប់​តែម្តង​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ពួកគាត់​មាន​គ្នា​ចំនួន​៨​នាក់ ដោយ​មុនពេល​កើតហេតុ​ពួកគាត់​កំពុង​ចាក់​ធ្នឹម​ក្រោម ដោយមាន​AX ជួយ​កាយ​ស៊ីម៉ង់​ចាក់​ជាមួយគ្នា ស្រាប់តែ​ពេលនោះ AX​ក៍​ដាច់​ទុយោ​ប្រេង​បូម​ធ្លាក់ចុះ​មកក្រោម​សង្កត់​លើ​កម្មករ​តែម្តង​បណ្តាលអោយ​ស្លាប់​បាត់បង​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អា​អ៊ិ​ចនេះ​ជា​របស់​ក្រុមហ៊ុន​ថៃ ដែលមាន​មេការ​ឈ្មោះ ឃី ណាត់ និង បើកបរ​ដោយ​ឈ្មោះ ធឿន ជនជាតិខ្មែរ រស់នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​និង​មានការ​ចូលរួម​ពី​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង​ផង​នោះ ក៏បាន​ធ្វើការ​នាំខ្លួន​តៃ​តុង​អា​អ៊ិ​ច ទៅ​ស្នងការ​ដ្នា​ន​ដើម្បី​ធ្វើការ​សួរនាំ​ចំណែកឯ​សព​ជនរងគ្រោះ​ត្រូវបាន​ម្ចាស់​ការដ្ឋាន​រក​រថយន្ត​ដើម្បី​ដឹក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​កម្មករសំណង់​ម្នាក់​ត្រូវ​ប៉ែល​អែ​សស្កា​វ​ទ័​រ​ធ្លាក់​សង្កត់​ស្លាប់​
​កម្មករសំណង់​ម្នាក់​ត្រូវ​ប៉ែល​អែ​សស្កា​វ​ទ័​រ​ធ្លាក់​សង្កត់​ស្លាប់​