​អាជ្ញាធរ​ឃុំ​កោះ​ជ្រែង​រង​ការ​ចោទ​ពី​ពលរដ្ឋ​ថា​យឺត​យាវ​ក្នុង​ការធ្វើ​ផ្លូវ​

​ដោយ​៖​កង សាន់​ដា​រា​

​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ និង​ចោទប្រកាន់​អាជ្ញាធរ​ឃុំ​កោះ​ជ្រែង​ថា ហាក់​យឺត​យាវ​ក្នុងការ​ដោះស្រាយ​ការធ្វើ​ផ្លូវ​មួយ​ខ្សែ​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក់​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ដឹកជញ្ជូន​កសិផល និង​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា លោក​មេឃុំ កៅ រឿង ហាក់​មិន​យកចិត្តទុកដាក់​ជុំវិញ​ផ្លូវ​លំបាក​ធ្វើដំណើរ​រាប់​ឆ្នាំ​មកហើយ ជាពិសេស​សេស​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ​នេះ ស្ទើរតែ​ធ្វើដំណើរ​ធ្វើបុណ្យ​ទាន​លែង​បាន ខណៈ ដែល​ចំងាយ​ផ្លូវ​ប្រហែល​មួយ​គីឡូ​មែត្រ​ប៉ុណ្ណោះ​។  ចំណែក​ផ្លូវ​ធ្វើដំណើ​ស្ទើរ​ស្ទូងស្រូវ​បាន​ទៅហើយ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ហេតុ​អី​មេឃុំ​ប្រមូល​លុយរាប់​ឆ្នាំ​ហើយ​ម្តង​ជា​ពីរដង​នៅតែ​យឺតយ៉ាវ​គ្រាន់តែ​ចំងាយ​ផ្លូវ​ខ្លី​មួយ​នេះ​បន្ត​អូស​អន្លាយ​ដល់​ពេលណា​ទៀត ទើប​មាន​វិធាន​ការបង្ក​ការងាយស្រួល​អោយ​ប្រជា​ល​រដ្ឋ​រាប់រយ​គ្រួសារ​ធ្វើដំណើរ​។​

​ពលរដ្ឋ​ចោទថា មេឃុំ​ធ្វើ​ផ្លូវ​អោយ​ស្អាត​បានល្អ ឬ​ចាក់​បេតុង​បានល្អ​តែ​តាមផ្លូវ​មុខផ្ទះ​គាត់​ប៉ុណ្ណោះ   ទោះយ៉ាងណា​លោក​មេឃុំ កៅ រឿង បកស្រាយ​ថា គាត់​បានធ្វើ​ចាប់ពី​ចុង​កោះ​មក​ជិត​ដល់​ហើយ និង​បន្តពេល​ខាងមុខ​ទៀត​ក្នុង​ធ្នាំ​២០១៦ ឬ​២០១៧​។​

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មេត្តាជួយ​ចាក់​ក្រួស​ក្រហម​ត​ភ្ជាប់​ផ្លូវ​នេះ​ឲ្យ​ឆាប់​ផង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​៕

​    ​

​អាជ្ញាធរ​ឃុំ​កោះ​ជ្រែង​រង​ការ​ចោទ​ពី​ពលរដ្ឋ​ថា​យឺត​យាវ​ក្នុង​ការធ្វើ​ផ្លូវ​