រថយន្ត៣គ្រឿង បើកគេចគ្នា ជ្រុលទៅបុក អ្នកជិះម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់

បាត់ដំបង ៖ រថយន្ត៣គ្រឿង បើកគេចគ្នា ជ្រុលទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ កាលពី វេលាម៉ោង ២០ និង៧នាទីយប់ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅ ចំំណុចក្រុម៤ ភូមិកកោះ ឃុំកកោះ ស្រុក មោងប្ញស្សី ។

លោក ម៉ែន បូរី នាយផ្នែក នៃការិយាល័យចរាចរណ៍ខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង ២០និង៧នាទីយប់ នៅ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុម៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី លើផ្លូវជាតិលេខ៥ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្តពីរគ្រឿង ម៉ាកហុ្វយសូ ស្លាកលេខតាកែវ 3A 2208 និង រថយន្តហាយប្រីធ ស្លាកលេខភ្នំពេញ 2AD-3635 អ្នកបើកបររត់គេចខ្លួន ធ្វើដំណើរពីទិសភ្នំពេញទៅបាត់ដំបង ពេលដល់ចំណុចខាងលើ បានបុកនឹងម៉ូតូមួយគ្រឿង ម៉ាក ហុងដាទ្រីម C125 ស្លាកលេខបាត់ដំបង 1S-5227 អ្នកបើកបរបានធ្វើដំណើរពីទិសបាត់ដំបងទៅភ្នំពេញ បណ្ដាលឲ្យរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ត្រូវ សមត្ថកិច្ចជួយដឹកយកមន្ទីរពេទ្យ និងអ្នកស្លាប់ដឹកយកទៅផ្ទះប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ។ ចំណែកមធ្យោបាយទាំងអស់ សមត្ថកិច្ចបានប្រគល់ឲ្យកម្លាំងនគរបាលចរាចរណ៍ខេត្ត អូសយកមក រក្សាទុកនៅការិយាល័យជំនាញ រង់ចាំធ្វើការដោះស្រាយ តាមច្បាប់នៅពេលក្រោយ ៕