សម្តេចតេជោ ស្វាគមន៍ការបន្ត កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ចិន-កម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះការបន្តកិច្ចសហប្រតិ បត្តិការ លើវិស័យការពារជាតិ រវាងប្រទេសកម្ពុជា និងចិន ។

ជំហរបង្ហាញការស្វាគមន៍ លើកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិកម្ពុជា-ចិន របស់សម្តេចតេជោ បានស្តែង ឡើងក្នុងឱកាស ដែលសម្តេចអនុញ្ញាតឲ្យលោក Xu Bazhe មន្រ្តីគ្រប់គ្រងរដ្ឋបាលរដ្ឋ ផ្នែកវិទ្យាសាស្ត្រ ឧស្សាហ កម្ម នៃក្រសួងការពារជាតិចិន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព កាលពីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ។

ក្នុងជំនួបនេះ លោក Xu Bazhe បានលើកឡើង អំពីការរីកលូតលាស់បច្ចេកទេសវិស័យការពារជាតិចិន ដែល បានអភិវឌ្ឍអស់រយៈពេលជាង ៦០ឆ្នាំកន្លងមក។ លោក Xu បានលើកឡើងថា ប្រទេសចិនមានមោទនភាព និង រីករាយខ្លាំងណាស់ ដែលបានផ្តល់ជំនួយ និងចែករំលែកបទពិសោធន៍ទាំងនេះដល់កម្ពុជា ។

ទន្ទឹមនឹងនោះ លោកបានរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងបានចុះអនុស្សារណៈ លើការអភិវឌ្ឍវិស័យការពារជាតិ ព្រមទាំងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍ របស់លោក Xu Bazhe សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ អំពីការ រីកចម្រើនខ្លាំងក្លា លើវិស័យការពារជាតិរបស់ចិន ព្រមទាំងលើកទឹកចិត្ត ឲ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យ ការពារជាតិ រវាងប្រទេសទាំងពីរបន្តទៅមុខទៀត ៕