លោក ញឹក ប៊ុនឆៃ អំពាវនាវ ឲ្យមន្រ្តីបក្សទាំងអស់ រួបរួមគ្នា កុំឲ្យបែកបាក់ សាមគ្គីភាព

ភ្នំពេញ ៖ ទោះបីជាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានក្លាយជាព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច និងផ្លាស់ប្តូរ រចនាសម្ព័ន្ធ ព្រមទាំងស្លាកសញ្ញាបក្សថ្មីក៏ដោយ ប៉ុន្តែ បញ្ហាផ្ទៃក្នុងរបស់បក្សនៅតែបន្តកើតមានឡើង ជាបន្ត បន្ទាប់ ។

ដើម្បីឲ្យមានសាមគ្គីភាពនៅក្នុងបក្ស លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ នៃគណបក្សហ្វ៊ុនស៊ិនបុិច បានស្នើឲ្យមន្រ្តីរបស់គណបក្សត្រូវរួបរួមគ្នា ជាធ្លុងមួយ ដើម្បីឲ្យបក្សមួយនេះ រឹងមាំ និងបន្តទៅមុខទៀត ។

ការថ្លែងរបស់លោក ញឹក ប៊ុនឆៃ បានធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០១៥ ក្នុងប្រារព្ធពិធីបុណ្យ ទក្ខិណានុប្បទាន និងបង្សុកូលនៅបូជនីយដ្ឋានអ្នកប្រជា ធិបតេយ្យ ស្ថិតក្នុងបរិវេណវត្តចំបក់មាស តាមបណ្ដោយ ផ្លូវជាតិលេខ6 សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ពិធីនេះ ដើម្បីឧទ្ទិកុសល ជូនដល់បុព្វការីជន និងអ្នកតស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិចាប់ពីទសវត្សឆ្នាំ៨០មក ៕