ស្លាប់៧នាក់ រងរបួសធ្ងន់ ស្រាល ២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៦ ខែតុលាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស៧នាក់ បានស្លាប់ ១០នាក់រងរបួសធ្ងន់ និង១០នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការ ចុះរបាយការណ៍ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្ត សរុប២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៦គ្រឿង, រថយន្តធុនតូច៥គ្រឿង រថយន្តធំ២គ្រឿង និងអ្នកថ្មើរ ជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៥លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនគោរពសិទ្ធ៣លើក និងស្រវឹង២លើក ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន២៣នាក់ (យប់៨នាក់) ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្ត សរុបចំនួន៦៧៤គ្រឿង (រថយន្តធំ១៦៧គ្រឿង) ស្មើនិង៦៧៤ករណី ល្មើសក្រដាសស្នាមមាន៤៤៩ គ្រឿង ស្មើនឹង៤៤៩ករណី, ចំពោះករណីល្មើសបច្ចេកទេស២២៥ គ្រឿងស្មើនឹង២២៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៩៦៩គ្រឿង៕

ស្លាប់៧នាក់ រងរបួសធ្ងន់ ស្រាល ២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៦ ខែតុលាម្សិលមិញ