ស្តែង! នារីម្នាក់ ប្រកាច់ខ្មោចចូល ក្រោយពេលលេង ល្បែងក្តារសួរខ្មោច Ouija (មានវីដេអូ)

ពែរ៉ូ៖ នារីម្នាក់ ត្រូវព្រលឹងខ្មោចចូលសន្ឋិត ក្រោយពេលបានលេង ល្បែងក្តារសួរខ្មោច Ouija ដោយប្រើប្រាស់ កម្មវិធីរបស់ទូរស័ព្ទមួយ។

ស្តែង! នារីម្នាក់ ប្រកាច់ខ្មោចចូល ក្រោយពេលលេង ល្បែងក្តារសួរខ្មោច Ouija (មានវីដេអូ)
ក្តារសួរខ្មោច Ouija

នាង Patricia Quispe អាយុ ១៨ឆ្នាំ រស់នៅ Chosica ខេត្ត Lima ត្រូវបានប្រភពព័ត៌មាន រាយការណ៍ឲ្យដឹងថា​ នាងត្រូវព្រលឹងខ្មោចចូលសន្ឋិត ក្រោយពីនាងបានលេង ល្បែងក្តារសួរខ្មោច Ouija របស់កម្មវិធីទូរស័ព្ទមួយ។ បើតាមវីដេអូដែលគេថតបាន ក្រោយពេលដែលនាង ត្រូវបានគេបញ្ជូនមកដល់មន្ទីរពេទ្យ គេសង្កេតឃើញថា នាងត្រូវបានគ្រូពេទ្យចាប់ជាប់កុំឲ្យរើបំរះ ហើយម្តាយរបស់នាងបានស្រែកថា៖ "ព្រលឹងខ្មោចដោះលែងនាងទៅ!"។ ចំណែកឯនាង Patricia បានស្រែកថា៖ "ឲ្យទូរសព្ទ័មកខ្ញុំវិញមក! ម៉ាក់! គ្រូពេទ្យមិនអាចជួយអ្វីខ្ញុំបានទេ! យកខ្ញុំទៅផ្ទះវិញ!"។

មិត្តភក្តិរបស់នាង Patricia បានប្រាប់ឲ្យដឹងថា ពួកគេបានទាញយកល្បែង ក្តារសួរខ្មោច Ouija ពីក្នុងទូរស័ព្ទដៃ ក្នុងគោលបំណង លេងសើច និងចង់ទាក់ទងទៅកាន់ពិភពព្រលឹងខ្មោច។ ប៉ុន្តែក្រោយពីនាង Patricia បានត្រឡប់មកដល់ផ្ទះវិញ ឪពុកម្តាយរបស់នាង បានសង្កេតឃើញថា នាងមានអការៈមិនស្រួល ទើបសម្រេចចិត្តទូរស័ព្ទ ហៅឡានពេទ្យ ហើយក្រោយមក នាងក៏បានចាប់ផ្តើមរឹងថ្គាម និងបែកពពុះមាត់តែម្តង។

ដោយគិតថាកូនស្រីរបស់ខ្លូន ប្រហែលជាបានញុាំអ្វីខុស រឺប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ទើបម្តាយឪពុករបស់នាង Patricia បានទូរស័ព្ទទៅកាន់ មិត្តភក្តិរបស់នាង ដើម្បីសួរនាំ ទើបដឹងពីរឿង ល្បែងក្តារសួរខ្មោច Ouija នោះតែម្តង៕

ស្តែង! នារីម្នាក់ ប្រកាច់ខ្មោចចូល ក្រោយពេលលេង ល្បែងក្តារសួរខ្មោច Ouija (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត