ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​

សៀមរាប​, កម្ពុជា​-​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥៖ ឪពុក​ម្តាយ​ប្រមាណ​ជា​៤០០​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី មួយ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន Sanofi ជា​ក្រុមហ៊ុន​ឱសថ​ពិភពលោក​ផ្តោត​លើ​តម្រូវការ​អ្នកជំងឺ​បាន​រៀបចំ​កម្មវិធី​នេះ​នៅលើ​ទឹកដី​អង្គរ​។ កម្មវិធី នេះ​មានឈ្មោះ​ថា «​ម្តាយ​របស់​ខ្ញុំ កូន​របស់​ខ្ញុំ​»(My Mom, My Kid)​ដែល​ជា​កម្មវិធី​អប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា​ដែល​ទាក់ទង​ទៅ​នឹង​សុខភាព​របស់​ម្តាយ​និង​ការលូតលាស់​របស់​ទារ​ក​ជាពិសេស​គឺ​តម្រូវការ​ជីវជាតិ​កាល់ស្យូម ។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី ង្វៀង ធី​ង៉ុក​ម៉ី​ញ បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះ​ថា​“​គោលបំណង​ក្នុង​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា​មាតា​បិតា​បាន​យល់ដឹង​ពី​ការជ្រើសរើស​របៀប​ថែទាំ​សុខភាព​របស់​អ្នក​ម្តាយ​ខ្លួនឯង​ផ្ទាល់​ព្រមទាំង​បុត្រ​របស់​គាត់​”​។ អ្នកស្រី បន្តទៀតថា “​ក្រុមហ៊ុន​សាណូ​ហ្វី​មាន​ផលិតផល​ជា​ឱសថ​ជាច្រើន​មុខ​ដែល​យើង​មិន​ចង់​ផ្តោតទៅលើ​ទីផ្សារ​លក់​តែ​មួយ មុខ​ទេ យើង​ចង់​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ជ្រើសរើស​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​ដែល​ត្រឹមត្រូវ​សមស្រប​នឹង​ការ​ព្រួយបារម្ភ​របស់​ពួកគាត់​”​។​ពលរដ្ឋ​កម្ពុជា​មួយចំនួន​មាន​ការយល់ដឹង និង​មាន​ការយកចិត្តទុកដាក់​តិច តួច​ចំពោះ​ផលប្រយោជន៍​របស់​ជីវ​ជាតិ​កាល់ស្យូម​សម្រាប់​កូន​របស់​ពួកគេ​។ ក្នុង​ពិធី​នេះ​ដែរ​យើង​បាន អញ្ជើញ​មាតាបិតា​ដែល​ពួកគាត់​ពិតជា​ចង់​ទទួល​នូវ​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យមាន​សុខភាព​ល្អ និង​ឆ្អឹង​រឹងមាំ ដើម្បី​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​
​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹង​ថា​ត្រី​មាសចុ​ង​ក្រោយ​មុនពេល​សម្រាលកូន​ជា​ពេលវេលា សំខាន់​បំផុត​សម្រាប់​ការលូតលាស់​ឆ្អឹង និង​ធ្មេញ ក្នុងនោះ​ទារក​ត្រូវការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ម្តាយ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​របស់​ឆ្អឹង​ធ្មេញ​បេះដូង​និង​ការអភិវឌ្ឍ​សាច់ដុំ​។​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​
​យោងទៅតាម​ទិន្នន័យ​របស់​ការអង្កេត​ផ្នែក​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា (CDHS) ឆ្នាំ​២០១៤ បានឲ្យដឹង​ថា​នៅ​កម្ពុជា​មាន​៣២%​នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ មាន​បញ្ហា​កម្ពស់​មិន​ស្រប​នឹង​វ័យ​។​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​
​លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ា​រី ឯកទេស​អាហារូបត្ថម្ភ​ពី​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​បាន​ទទួល​អនុ បណ្ឌិត​ផ្នែក​សុខភាព​និង​អភិវឌ្ឍន៍​អន្តរជាតិ ពី​សាកលវិទ្យាល័យ Flinders ប្រទេស​អូស្ត្រាលី​បាន​ពន្យល់ ថា​៖ “​ជាតិ​កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ​ដែល​សំខាន់​សម្រាប់​ការកសាង​ឆ្អឹង​និង​ធ្មេញ​ឲ្យ​រឹងមាំ​អំឡុងពេល កុមារភាព​និង​វ័យ​ជំទង់​។ ជាតិ​កាល់ស្យូម​មាន​តួនាទី​ផ្សេងទៀត​នៅក្នុង​រាងកាយ​រាប់បញ្ចូល​ទាំង​មុខងារ បេះដូង​។ កុមារ​វ័យក្មេង​និង​ទារក ដែល​មិន​បាន​ទទួល​ជាតិ​កាល់ស្យូម​និង​វីតាមីន​ដេ​គ្រប់គ្រាន់ (​ដែល​ជា​ជំនួយ​ក្នុងការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​)​អាច​មាន​ការកើនឡើង​ហានិភ័យ​ចំពោះ​ជម្ងឺ​ក្រិស​”​។​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​
​ជំងឺ​ក្រិស គឺ​ជំងឺ​ឆ្អឹង​ទន់​មួយ​ដែល​ក្បាលជង្គង់​ងាក​ចូលគ្នា ឬ​ជើង​កោង​ការលូតលាស់​យឺត​ហើយ​ពេលខ្លះ មាន​ការឈឺ​សាច់ដុំ​និង​សាច់ដុំ​ខ្សោយ​។​
​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជាប្រចាំ ក្នុងអំឡុងពេល​កុមារភាព​គឺជា​រឿង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​នៃ​ឆ្អឹង​ឲ្យ​លូតលាស់​ជា​អតិបរមា​។ នៅពេល​កុមារ​ទទួលបាន​សារធាតុ​បំប៉ន​កាល់ស្យូម ការហាត់ ប្រាណ​គ្រប់គ្រាន់ និង​វីតាមីន​ដេ គឺជា​ការ​ចាំបាច់​សម្រាប់​ការឆ្លើយ​ទៅ​នឹង​ការលូតលាស់ ជា​អតិបរមា​។ កំឡុង​ពេល​កុមារភាព និង​វ័យ​ជំទង់​ពួកគេ​អាច​ចាប់ផ្តើម​ជីវិត​វ័យ​ជំទង់​របស់​ពួកគេ​បាន​ជាមួយ​ឆ្អឹង​ដ៏​រឹងមាំ និង​សុខភាព​ល្អ​។​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​
​សម្រាប់​សុខភាព​ឆ្អឹង​ដ៏​រឹងមាំ​បំផុត វិទ្យាស្ថាន​វេជ្ជសាស្ត្រ បាន​ណែនាំ​ថា​៖
​កុមារ​អាយុ​ចាប់ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ ---​ត្រូវការ​កាល់ស្យូម ចំនួន​៧០០​មិល្លីក្រា​ម ជា​ប្រចាំ​ថ្ងៃ​
​កុមារ​អាយុ​ចាប់ពី​៤​ឆ្នាំ ទៅ​៨​ឆ្នាំ ---​ត្រូវការ​កាល់ស្យូម ចំនួន​១០០០​មិល្លីក្រា​ម ជា​ប្រចាំ​ថ្ងៃ​
​កុមារ​អាយុ​ចាប់ពី​៩​ឆ្នាំ ទៅ​១៨​ឆ្នាំ ---​ត្រូវការ​កាល់ស្យូម ចំនួន​១៣០០​មិល្លីក្រា​ម ជា​ប្រចាំ​ថ្ងៃ​
​លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ា​រី​បាន​ប្រាប់ថា​៖ «​កុមារ​អាច​បរិភោគ​អាហារ ដែល​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម ព្រមទាំង​វីតាមីន​ដេ ដោយសារ​វា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ ចំពោះ​អាហារ​ជំនួយ​សុខភាព​ដទៃទៀត ដែល​រួមមាន​អាហារ​មាន​ជាតិ​កាល់ស្យូម ដូចជា​អាហារ​ដែល​មាន​ជាតិ​សណ្តែក នំប៉័ង ត្រី​សាល់​មុន និង​ប្រូ​ខូលី​”​។ ក្រុមហ៊ុន​សាណូ​ហ្វី គឺ​កំពុង​បន្ត​សកម្មភាព​របស់​ខ្លូន​ក្នុង​វិស័យ​សុខភាព​ដោយ ផ្តល់​ចំណេះដឹង និង​អប់រំ​ដល់​សាធារណៈជន​ពី​របៀប​ថែរក្សា​សុខភាព​។​

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​
​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី ង្វៀង ធី​ង៉ុក​ម៉ី​ញ​បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា មាន​ការអភិវឌ្ឍ​ទៅតាម​ការរីកចម្រើនរ​បស់​ប្រទេស​ដូចគ្នា​ដែរ​។ ដូច​ដែល​អ្នក បានដឹងហើយថា​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ហើយ​តម្រូវ​ការថែទាំសុ​ខ​ភាព​ក៏​កាន់តែ ច្រើន​ទៅតាម​ហ្នឹង​ដែរ​។ យើង​ក៏​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​សុខភាព​ល្អ ដោយ​ផ្តល់​ផលិតផល​ល្អ និង​ផ្តល់ ចំណេះ​ផ្នែក​សុខភាព ព្រមទាំង​គោលការណ៍​ណែនាំ ដូច្នេះ​អ្នកប្រើប្រាស់​អាច​ធ្វើ​ការសម្រេច​ចិត្ត​យ៉ាង​ត្រឹម ត្រូវ​។​»

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។