ក្រុមហ៊ុន Sanofi រៀបចំ កម្មវិធីអប់រំ «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» លើទឹកដីអង្គរ

សៀមរាប៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ឪពុកម្តាយប្រមាណជា ៤០០នាក់ បានចូលរួម ក្នុងកម្មវិធី មួយដែលរៀបចំឡើង ដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា។ នេះជាលើកទីមួយ ហើយដែលក្រុមហ៊ុន Sanofi ជាក្រុមហ៊ុនឱសថពិភពលោកផ្តោត លើតម្រូវការអ្នក ជំងឺបានរៀបចំកម្មវិធីនេះ នៅលើ ទឹកដីអង្គរ។ កម្មវិធី នេះមានឈ្មោះថា «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» (My Mom, My Kid) ដែលជាកម្មវិធីអប់រំ ផ្នែកអាហារូបត្ថម្ភ និងសារធាតុបំប៉ន នានាដែលទាក់ទងទៅនឹង សុខភាពរបស់ម្តាយ និងការលូតលាស់ របស់ទារកជាពិសេស គឺតម្រូវការ ជីវជាតិកាល់ស្យូម ។
ក្រុមហ៊ុន Sanofi រៀបចំ កម្មវិធីអប់រំ «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» លើទឹកដីអង្គរ
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី​ ង្វៀង ធីង៉ុកម៉ីញ បានមាន ប្រសាសន៍នៅ ក្នុងកម្មវិធី​នេះថា “គោលបំណង ក្នុងការបង្កើត កម្មវិធីនេះឡើងគឺ ដើម្បីឲ្យប្រាកដ ថាមាតាបិតា បានយល់ដឹង ពីការជ្រើសរើស របៀបថែទាំ សុខភាពរបស់អ្នកម្តាយ ខ្លួនឯងផ្ទាល់ព្រម ទាំងបុត្ររបស់​គាត់”។ អ្នកស្រី បន្តទៀតថា “ក្រុមហ៊ុនសាណូហ្វី មានផលិតផល ជាឱសថ ជាច្រើនមុខ ដែលយើងមិន ចង់ផ្តោត​ទៅ លើ​ទីផ្សារលក់តែមួយ មុខទេ យើងចង់ឲ្យអ្នក ប្រើប្រាស់ចេះ ជ្រើសរើស អាហារូបត្ថម្ភ និងសារធាតុបំប៉ន ដែលត្រឹមត្រូវ សមស្រប​នឹង​ ការព្រួយបារម្ភរបស់ ពួកគាត់”។ ពលរដ្ឋកម្ពុជាមួយចំនួន មានការយល់ដឹង និងមានការ យកចិត្តទុកដាក់តិច តួចចំពោះផលប្រយោជន៍របស់​ ជីវជាតិកាល់ស្យូម សម្រាប់ កូនរបស់ពួកគេ។ ក្នុងពិធីនេះដែរយើង បាន អញ្ជើញមាតាបិតា ដែលពួកគាត់ពិតជាចង់ ទទួលនូវចំណេះដឹង ក្នុងការចិញ្ចឹមបី បាច់កូនឲ្យមានសុខភាពល្អ និងឆ្អឹងរឹងមាំ ដើម្បីមក ចូលរួមក្នុងកម្មវិធីនេះ។

តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាត្រីមាសចុងក្រោយមុនពេល សម្រាលកូនជា​ ពេលវេលា សំខាន់បំផុត សម្រាប់ការ លូតលាស់ឆ្អឹង និងធ្មេញ ក្នុងនោះទារកត្រូវ ការស្រូបយក ជាតិកាល់ស្យូម​ពីម្តាយ ដើម្បីជំនួយដល់ការ លូតលាស់ របស់ឆ្អឹងធ្មេញបេះដូង និងការអភិវឌ្ឍសាច់ដុំ។

យោង​ទៅ​តាម​ទិន្នន័យ​របស់​ការ​អង្កេត​ផ្នែក​សុខភាព​ និង​ប្រជា​សាស្ត្រ​កម្ពុជា ​(CDHS) ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង ថានៅកម្ពុជាមាន ៣២% នៃកុមារដែលមាន អាយុក្រោម៥ឆ្នាំ មានបញ្ហា កម្ពស់មិនស្រប​ នឹងវ័យ។

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ឯកទេសអាហារូបត្ថម្ភពីវិទ្យាស្ថានសុខភាព​សាធារណៈ និងបាន ទទួលអនុបណ្ឌិតផ្នែកសុខភាពនិង អភិវឌ្ឍន៍អន្តរជាតិ​ ពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី​ បានពន្យល់ ថា៖ “ជាតិកាល់ស្យូម គឺជាសារធាតុរ៉ែ ដែលសំខាន់ សម្រាប់ការ កសាងឆ្អឹងនិង ធ្មេញឲ្យរឹងមាំ អំឡុងពេល កុមារភាពនិងវ័យជំទង់។ ជាតិកាល់ស្យូមមាន តួនាទីផ្សេងទៀត នៅក្នុងរាងកាយ រាប់បញ្ចូលទាំង មុខងារ បេះដូង។ កុមារវ័យក្មេងនិងទារក​ ដែលមិនបានទទួល ជាតិកាល់ស្យូម​និង វីតាមីនដេគ្រប់គ្រាន់ (ដែលជា​ ជំនួយក្នុងការ ស្រូបយកជាតិកាល់ស្យូមក្នុងខ្លួន) អាចមានការកើន​ឡើង ហានិភ័យ ចំពោះជម្ងឺក្រិស”។

ជំងឺក្រិស គឺជំងឺឆ្អឹងទន់មួយដែលក្បាល​ជង្គង់ងាក​ចូល​គ្នា​ ឬ​ជើង​កោងការលូតលាស់ យឺតហើយ ពេលខ្លះ មាន​ការឈឺសាច់ដុំ និងសាច់ដុំខ្សោយ។

ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជាប្រចាំ ក្នុងអំឡុងពេលកុមារភាពគឺ ជារឿងចាំបាច់ សម្រាប់ការ​ អភិវឌ្ឍនៃឆ្អឹងឲ្យលូត លាស់ជាអតិបរមា។ នៅពេលកុមារ ទទួលបាន សារធាតុបំប៉ន កាល់ស្យូម ការហាត់ ប្រាណគ្រប់គ្រាន់ និងវីតាមីនដេ គឺជាការចាំបាច់ សម្រាប់ការឆ្លើយ ទៅនឹងការ លូតលាស់ ជាអតិបរមា។ កំឡុងពេលកុមារភាព និងវ័យជំទង់ពួកគេអាច ចាប់ផ្តើមជីវិត វ័យជំទង់របស់ ពួកគេបាន ជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ។

សម្រាប់សុខភាពឆ្អឹងដ៏រឹងមាំបំផុត វិទ្យាស្ថានវេជ្ជសាស្រ្ត បានណែនាំថា៖

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីបានប្រាប់ថា៖ «កុមារអាចបរិភោគអាហារ ដែលសម្បូរ ដោយជាតិកាល់​ស្យូម ព្រមទាំងវីតាមីនដេ ដោយសារវាមាន សារៈសំខាន់សម្រាប់ សុខភាពឆ្អឹង។ ចំពោះអាហារជំនួយ​ សុខភាពដទៃទៀត ដែលរួមមានអាហារ មានជាតិកាល់ស្យូម ដូចជាអាហារ ដែលមានជាតិ​សណ្តែក នំប៉័ង ត្រីសាល់មុន និងប្រូខូលី”។ ក្រុមហ៊ុនសាណូហ្វី គឺកំពុងបន្ត សកម្មភាពរបស់ខ្លូន ក្នុងវិស័យសុខភាពដោយ ផ្តល់ចំណេះដឹង និងអប់រំដល់សាធារណៈជន ពីរបៀប ថែរក្សាសុខភាព។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី​ ង្វៀង ធីង៉ុកម៉ីញបានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុន សាណូហ្វីកម្ពុជា មានការ អភិវឌ្ឍទៅតាម ការរីកចម្រើន របស់ប្រទេស ដូចគ្នាដែរ។ ដូច​ដែលអ្នក បានដឹង ហើយថាប្រទេសកម្ពុជា មានការរីកចម្រើន គួរឲ្យកត់សម្គាល់ ហើយតម្រូវការ ថែទាំសុខភាព​ក៏ កាន់តែ ច្រើនទៅ តាមហ្នឹងដែរ​។ យើងក៏ចង់ឲ្យអ្នកគ្រប់ គ្នាមាន សុខភាពល្អ ដោយផ្តល់ ផលិតផល​ល្អ និងផ្តល់ ចំណេះ ផ្នែកសុខភាព ព្រមទាំងគោលការណ៍ ណែនាំ ដូច្នេះអ្នកប្រើប្រាស់អាច ធ្វើការសម្រេច​ ចិត្តយ៉ាងត្រឹម ត្រូវ។»
ក្រុមហ៊ុន Sanofi រៀបចំ កម្មវិធីអប់រំ «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» លើទឹកដីអង្គរ
ក្រុមហ៊ុន Sanofi រៀបចំ កម្មវិធីអប់រំ «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» លើទឹកដីអង្គរ
ក្រុមហ៊ុន Sanofi រៀបចំ កម្មវិធីអប់រំ «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» លើទឹកដីអង្គរ
ក្រុមហ៊ុន Sanofi រៀបចំ កម្មវិធីអប់រំ «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» លើទឹកដីអង្គរ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត