លោក បាន គី​មូ​ន ភ្ញាក់ផ្អើល​រឿង​អតីត​ប្រធាន​មហាសន្និបាត​ពុករលួយ​ជាមួយ​ចិន

តុលាការ​សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​អតីត​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក John Ashe ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​រាប់លាន​ដុល្លា​អាមេរិក​ជាមួយនឹង​អ្នកជំនួញ​ចិន។ ការទទួល​យកលុយ​នោះ គឺ​ដើម្បី​ជា​ថ្នូរ​សម្រាប់​ផលប្រយោជន៍​របស់​អ្នកជំនួញ​ចិន​នៅក្នុង​អង្គការសហប្រជាជាតិ។ នេះ​បើ​យោងតាម​សារព័ត៌មាន The New York Time។

រដ្ឋអាជ្ញា​រដ្ឋ​Manhattanនៃ​សហរដ្ឋអាមេរិក​លោក Preet Bharara បានប្រកាស​ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លោក John Ashe និង​មន្ត្រី​ប្រាំ​នាក់​ផ្សេងទៀត​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងពេល​លោក​កាន់តំណែង។

អាជ្ញាធរ​អាមេរិក បាន​ចោទ​លោក John Ashe ថា​បានទទួល​លុយ​សំណូក​ប្រមាណ១.៣លាន​ដុល្លា​សហរដ្ឋអាមេរិក​ពី​អ្នកជំនួញ​ចិន ជា​ថ្នូរ​នឹង​ការសុំ​ឲ្យ​UN គាំទ្រ​គម្រោង​នៃ​ការធ្វើ​សន្និសីទ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ក្រុង​ម៉ា​កាវ​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន។

លោក John Ashe គឺជា​អគ្គរដ្ឋទូត​រដ្ឋ Antigua and Barbuda ប្រចាំ​អង្គការសហប្រជាជាតិ និង ជា​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​អាណត្តិ​ទី៦៨ ឆ្នាំ២០១៣-២០១៤ ផងដែរ។

លោក បាន គី​មូ​ន បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការ​ចោទ​ទៅលើ​មន្ត្រីជាន់ខ្ពស់​សា្ថ​ប័ន​ពិភពលោក​មួយ​នេះ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​អគ្គលេខា​អង្គការសហប្រជាជាតិ លោក Stephane Dujarric ដែល​ពី​ការស៊ើបអង្កេត​អំពើពុករលួយ​លើ​លោក Asheនោះទេ។ ទោះយ៉ាងណា​ក៏ដោយ បើតាម​អ្នកនាំពាក្យ​ដដែល លោក​បាន គី​មូ​ន នឹង​សហការ​ជាមួយ​តុលាការ​ក្នុង​សំណុំរឿង​អាស្រូវ​ចុងក្រោយ​មួយ​នេះ។

ទោះបីជា​បទ​ចោទ​នេះ កំពុងស្ថិត​នៅក្នុង​ដំណើរការ និង​នីតិវិធី​របស់​តុលាការ​អាមេរិក​ក៏ដោយ ប្រសិនបើ​ករណីនេះ ពិតជា​បានកើត​ឡើង​នៅក្នុង​សា្ថ​ប័ន​កំពូល​នេះ​មែន​នោះ វា​នឹង​ក្លាយជា​រឿង​ដ៏​អាម៉ាស់​មួយ ។ នោះ ក៏​ព្រោះតែ​អង្គការសហប្រជាជាតិ តែងតែ​ទ​ទួ​ច​ឲ្យ​មេដឹកនាំ​ពិភពលោក​លុបបំបាត់​អំពើពុករលួយ​ខណៈ​ស្ថាប័ន​ខ្លួនឯង​មានការ​ប្រព្រឹត្ត​រលួយ​ធ្ងន់ធ្ងរ​ដែរ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម