ទ្វាមាសធំក្លិន​អាក្រក់ ​ត្រូវធ្វើដូចម្តេច?

នៅពេលដែលទ្វាមាសធំក្លិនអាក្រក់ ជាសញ្ញមួយដែលបង្ហាញថាវា​ឆ្លង​មេរោគ ហើយត្រូវការឲ្យអ្នក​ព្យាបាល​ជាបន្ទាន់។ តែបើទោះបីជា​យ៉ាងណា​ការព្យាបាលទ្វាមាស​មិន​ឲ្យ​ធំក្លិន​​ក៏ត្រូវ​ពឹងផ្អែកទៅលើ​សកម្មភាព​ប្រចាំថ្ងៃ រួមបញ្ចូលទាំងរបបអាហារផងដែរ។
 
ទ្វាមាសធំក្លិន​អាក្រក់ ​ត្រូវធ្វើដូចម្តេច?
បើយោងតាម​អ្នកស្រី Mary Roger ដែលជាអ្នកជំនាញ​រោគស្ត្រី បានបង្ហាញថា ទ្វាមាសដែលមានសុខភាព​ល្អ​គឺត្រូវការអាស៊ីតពីធម្មជាតិ និង​បរិមាណ​ដ៏សម្បូរបែបនៃបាក់តេរី​មាន​ប្រយោជន៍​ ដើម្បី​ជួយទប់ស្កាត់​ការឆ្លងមេរោគ និងរក្សាកម្រិត​ pH របស់ទ្វាមាសឲ្យនៅធម្មតា។ ប៉ុន្តែស្ត្រីភាគច្រើន​មិនដឹង​ថា ម្ហូបអាហារ​ដែលពួកគេបរិភោគ​រាល់ថ្ងៃអាច​ផ្លាស់ប្តូរ​កម្រិត pH​ រួមទាំងក្លិនពី​ធម្មជាតិនៃទ្វាមាសរបស់ពួកគេនោះទេ។
ជាទូទៅទ្វាមាសមាន​បញ្ហា​ធំក្លិនដោយសារតែ គ្រឿងទេសមួយចំនួននៅក្នុងផ្ទះបាយ, សាច់ក្រហម, ទឹកដោះគោឆៅ...។ បើទោះបីជា​អាហារទាំងនេះ​មិន​អាច​បំផ្លាញ់​កម្រិត​អាស៊ីត pH របស់ទ្វាមាស​ជា​អចិន្ត្រៃ តែ​វា​អាច​រងនូវផលប៉ះពាល់ក្នុងរយៈពេលខ្លី។
អ្នកជំនាញរោគស្ត្រី​បាន​ផ្តល់អនុសាស្ត្រថា ដើម្បីរក្សាទ្វាមាសឲ្យមាន​សុខភាពល្អអ្នកគួរតែ​បរិភោគបន្លែ និងផ្លែឈើដែលផ្តល់ប្រយោជន៍សម្រាប់កម្រិត pH ។  បន្លែផ្លែឈើ​ទាំងនោះ​រួម​មាន បន្លែគ្រប់មុខ, ស្រូវលាលី, គ្រាប់ធញ្ញជាតិ ជាពិសេស​ញ៉ាំទឹកឲ្យបានច្រើន។ លើសពីនេះទៅ​ទៀត​អ្នកបង្កើនការញ៉ាំទឹកដោះគោជូរ (yoghurt) ខណៈដែល​ត្រូវ​កាត់បន្ថយ​ជាតិស្ករ។ ព្រោះផ្សិត និងបាក់តេរី​ក្នុងជាតិស្ករ​អាចធ្វើឲ្យ​មាន​ការឆ្លងមេរោគទ្វាមាសបាន៕
ដោយ៖ មង្គលការ
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទ្វាមាសធំក្លិន​អាក្រក់ ​ត្រូវធ្វើដូចម្តេច?