គជប ទទួលបាន​អ្នកជំនាញការ​ខាង​កុំ​ព្យួ​ទ័​រ​ពី​បារាំង និង​អឺរ៉ុប ថែម​លើ​អ្នកជំនាញ​ជប៉ុន ដើម្បី​កែទម្រង់​ការបោះឆ្នោត

ភ្នំពេញ: ​មកទល់ពេលនេះ គជប បានទទួល​ជំនាញការ​បរទេស សម្រាប់​ជួយ​កែទម្រង់​ការបោះឆ្នោត មាន​ចំនួន ៣ រូប​ហើយ គឺ​ជំនាញការ​មកពី​ប្រទេស​ជប៉ុន ចំនួន ២ រូប និង​មកពី​ប្រទេស​បារាំង ១ រូប​។ ចំណែក​អ្នកជំនាញការ​មកពី​ស​ហ​ភាព​អឺរ៉ុប នឹង​មក​ធ្វើការ​ជាមួយ​គជប នៅក្នុង​ខែតុលា​នេះ​។

​ដំណឹង​នៃ​ការបញ្ជូន​អ្នកជំនាញការ​បារាំង និង​អឺរ៉ុប មកជួយ​គជប ក្នុង​កំណែទម្រង់​ការបោះឆ្នោត​នោះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​គជប និង​តំណាង​ប្រទេស​បារាំង និង​សហភាព​អឺរ៉ុប កាលពី​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​គជប ក្នុង​រាជធានី​ភ្នំពេញ​៕​

គជប ទទួលបាន​អ្នកជំនាញការ​ខាង​កុំ​ព្យួ​ទ័​រ​ពី​បារាំង និង​អឺរ៉ុប ថែម​លើ​អ្នកជំនាញ​ជប៉ុន ដើម្បី​កែទម្រង់​ការបោះឆ្នោត