​ប៉េអឹម​ដេញចាប់​មនុស្ស បង្ក​អោយ​ស្ទះចរាចរណ៍ ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង​ ​ហើយ​ដោះលែង​វិញ ព្រោះ​មាន​ដីកា​ពីរ​

​កំពង់ឆ្នាំង: កម្លាំង​អាវុធហត្ថខេត្តកំពង់ឆ្នាំងជាច្រើន​នាក់ និង​រថយន្ត​ជាច្រើន​គ្រឿង បាន​បើក​ប្រដេញ និង​ស្ទាក់ចាប់​មនុស្ស​ម្នាក់ ដែលជា​មុខសញ្ញា​លួច បណ្តាលអោយ​ស្ទះចរាចរណ៍ និង​បង្កអោយមាន​ការភ្ញាក់ផ្អើលពេញ​ក្រុង​កំពង់ឆ្នាំង ។ ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី​៦  ខែតុលា ឆ្នាំ​២០១៥ ។​

​យុវជន​ជា​មុខសញ្ញាដែល​ត្រូវ​ចាប់ខ្លួន​នេះ ឈ្មោះ ឃា​ម បញ្ញា  អាយុ​២១​ឆ្នាំ មានមុខ​របរ ជាជាង​ជួសជុល​ទូរស័ព្ទ និង​មាន​ទីលំនៅក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​-​ខេត្តកំពង់ឆ្នាំង​។

​ការចាប់ខ្លួន​យុវជន​ម្នាក់នេះ គឺ​មន្ត្រី​អាវុធហត្ថ​អនុវត្តតាម​ដីកា​បញ្ជា​អោយ​ចាប់ខ្លួន លេខ​៣០/១១ ចុះ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១១ របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ទី សំណាង  ក្រោយពី​ជននេះ ត្រូវបាន​តុលាការ រកឃើញ​កំហុស ហើយ​សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ​កំណត់ ចំនួន​៣​ឆ្នាំ  ពីបទ​លួច ប្រ​ព្រឹ​ត​នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១០ តាម​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ក្រោយពេល​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថបាន​នាំ​យុវជន​នោះ និង​រថយន្ត​ស៊េរី​ទំនើប មួយគ្រឿង របស់​បងស្រី​គេ ដែល​បាន​ដឹក​យុវជន​នោះរត់គេច​ពី​ការចាប់ខ្លួន ពេញ​ក្រុង​កំពង់ឆ្នាំង មកកាន់​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត  ហើយ​បាន​ឆែកឆេរ រកឃើញ​អាវ​យោធា​មួយ មាន​ពាក់​សក្តិ​៣ និង​ស្រោម​កាំភ្លើងខ្លី មួយ​ផងដែរ ។

​ក្រោយពី​ឃាត់ខ្លួន​បាន​មួយ​ដង្ហើមចង្រិត យុវជន​នោះត្រូវបាន​គេ​ដោះលែង​ទៅវិញ ដោយសារតែ​គេ​បញ្ជូនដីកា​មួយទៀត​មកដល់ គឺ​ដីកា​បញ្ឈប់​អោយ​ចាប់ខ្លួន ។ ដីកា​បញ្ឈប់​អោយ​ចាប់ខ្លួន​នេះ ចេញ​ដោយ​លោក ទី សំណាង ដដែល តាំងពី​ខែមិថុនា ឆ្នាំ​២០១១ មកម្ល៉េះ ។ មជ្ឈដ្ឋាន​នានានៅក្នុង​ខេត្តកំពង់ឆ្នាំង កំពុងតែ​ឆ្ងល់​ថា ដីកា​បញ្ឈប់​អោយ​ចាប់ខ្លួន​នេះ ចេញ​តាំងពី​ខែមិថុនា ឆ្នាំ​២០១១ ហេតុ​អី​គេ​មិន​បញ្ជូន​ដីកា​នេះ មកអោយ​សមត្ថកិច្ច ហើយ​ចម្ងល់​មួយទៀត យុវជន​ម្នាក់នេះត្រូវ​តុលាការ​កាត់ក្តី អោយ​ជាប់ពន្ធនាគារ រយៈពេល​ដល់​ទៅ ៣ ឆ្នាំ  តើ​ហេតុ​អី​បានជា​គេ​លើកលែង ការចោទ ប្រកាន់ ហើយ​ចេញ​ដីកា​បញ្ឈប់​អោយ​ចាប់ខ្លួន​ទៅវិញ ?​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ មិនអាច​ទាក់ទង​លោក ទី  សំណាង ដើម្បី​សុំ​ការបំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​៧ តុលា​នេះ​៕V/S