Smart និង ភ្នំពេញ​ក្រោ​ន រួមគ្នា​ដើម្បី​លើកកម្ពស់ វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​

ភ្នំពេញ: ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានទទួល​ការគាំទ្រ និង​ឧបត្ថម្ភ​ធំ រយៈពេល​បី​ឆ្នាំ ពី​ក្រុមហ៊ុន Smart Axiata ដើម្បី​លើកកម្ពស់​វិស័យ កីឡាបាល់ទាត់ នៅ​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ផ្លូវការ រយៈពេល​៣​ឆ្នាំនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart និង​លោក រិទ្ធី សំណាង ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោ​ន​។​

​លោក រិទ្ធី សំណាង ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោ​ន បាន​ឲ្យ​ដឹងថា ក្នុងប្រទេស​កម្ពុជា​យើង បាន​មើលឃើញ​ពី​ភាព​រីកចម្រើន នៃ​កីឡា​នេះ មានការ​កើនឡើង​យ៉ាងខ្លាំង មិន​ថា​សមត្ថភាព​លេង លើ​ទីលាន និង​បរិ​មាណនៃ​អ្នកគាំទ្រ​បាល់ទាត់ ក្នុងប្រទេស ហើយ ក្លឹប​ភ្នំពេញ​ក្រោ​ន ពិត​ជាមាន​កិត្តិយស និង​មាន​ក្ដីរំភើប​ជាខ្លាំង​ចំពោះ​ការ ផ្ដល់​កិច្ចសហការ​ពី ក្រុមហ៊ុន Smart ដើម្បី​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ របស់​ក្លឹប​លើ​ឯកសណ្ឋាន​កីឡាករ ភ្នំពេញ​ក្រោ​ន សម្រាប់​រយៈពេល​៣​ឆ្នាំ​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែងថា Smart និង​ភ្នំពេញ​ក្រោ​ន មាន​គោលដៅ​រួមគ្នា​ជាច្រើន ដើម្បី​លើក កម្ពស់​គុណភាព​កីឡាករ​អាជីព និង​ការអភិវឌ្ឍ​ធនធាន​កីឡាករ​យុវជន​។ ក្លឹប​ភ្នំពេញ​ក្រោ​ន មាន​កម្មវិធី​ហ្វឹកហាត់ និង​បណ្ដុះបណ្ដាល ទេព​កោ​លស​ល្យ​កីឡា ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ ហើយក៏​ជា​ក្លឹប​លេចធ្លោ ជាងគេ​ផងដែរ ។ តាមរយៈ​ការរួមចំណែក ឧបត្ថម្ភ​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោ​ន​នេះដែរ ក្រុមហ៊ុន Smart សង្ឃឹមថា នឹង​ជំរុញ​លើកទឹកចិត្ត​ឲ្យ មនុស្ស​កាន់តែច្រើន ចូលរួម​លេង​បាល់ទាត់ មិន​ថា លេង​កម្សាន្ដ ឬ​លេង​អាជីព​ឡើយ​។​

​លោក Thomas Hundt បន្ដថា ភាពជា​ដៃគូ​នេះ គឺ​ពិតជា​សមិទ្ធផល ដ៏​សំខាន់​មួយ​ផ្សេងទៀត​របស់ Smart ឆ្ពោះទៅរក​ការលើកកម្ពស់ សុខភាព​សហគមន៍ រួមទាំង​ជាការ​បណ្ដុះបណ្ដាល កីឡាបាល់ទាត់ ដែលជា​កីឡា​លំដាប់ថ្នាក់ ពិភពលោក​មួយ​នេះ​។ Smart នឹង​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់ កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន និង​ល្បីល្បាញ ដូច​បណ្ដា​ប្រទេស​ផ្សេងៗ តាមរយៈ​ការរួមចំណែក ជាមួយ​ក្លឹប​បាល់ទាត់ ភ្នំពេញ​ក្រោ​ន​នេះ​៕V​/S

Smart និង ភ្នំពេញ​ក្រោ​ន រួមគ្នា​ដើម្បី​លើកកម្ពស់ វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​