ស៊ុន ណា​រី​ម៉ូ​នី​កា ៖ ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ​

ស៊ុន ណា​រី​ម៉ូ​នី​កា ៖ ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ​ស៊ុន ណា​រី​ម៉ូ​នី​កា ៖ ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ​

​រាជធានី​ភ្នំពេញ : អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា ជា​តារា​សិល្បៈ​ជើងចាស់​មួយរូប​ដែលមាន​ជំនាញ​ទាំង​កំប្លែង ច្រៀង និង​សម្ដែង បាន​អវត្តមាន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​

មហាជន​មិនសូវ​បានឃើញ​វត្ដ​មាន​នាង​ញឹកញាប់​នៅក្នុង​ការប្រគំ​តន្ដ្រី តាម​ស្ថានីយ៍ទូរទស្សន៍ ព្រោះ​ភាគច្រើន​នាង​ត្រូវ​រស់នៅ និង​ប្រកប​របរ​រកស៊ី​នៅ​ប្រទេស​បារាំង​។ ថ្មីៗ​នេះ​នាង​ត្រលប់មក​ស្រុក​ខ្មែរ​បាន​រយៈពេល​ជិត​ពីរ​សប្ដាហ៍​ទៅហើយ ប៉ុន្ដែ​គេ​មិនទាន់​បានឃើញ​នាង​ឡើង​បង្ហាញ​វត្ដ​មាន តាម​ស្ថានីយ៍ទូរទស្សន៍​ណាមួយ​ឡើយ​។​

 

​អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា បាន​ប្រាប់ថា នាង​បាន​រយាល​ពី​ការងារ​សិល្បៈ​នៅ​ស្រុក​ខ្មែរ តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ខណៈពេលដែល​នាង​បាន​ចេញមក​រស់នៅ​ប្រទេស​បារាំង​។ ទោះ​យ៉ាងនេះ​ក្តី​អ្នកនាង​ក៏​មិនដែល​ចោល​ការងារ​សិល្បៈ​ដែរ ពោល​នៅពេល​នាង​ត្រលប់​មកដល់​ទឹកដី​កំណើត​គឺ​នាង​តែងតែ​ឡើង​បង្ហាញ​វត្ដ​មាន​ឲ្យ​មហាជន​បានឃើញ​តាម​កញ្ចក់​ទូរទស្សន៍​។ អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា បាន​បន្ដថា ទោះបីជា​ខ្ញុំ​ទៅ​រស់នៅ​ប្រទេស​បារាំង​តែបើ​ធ្វើការ​ប្រៀបធៀប​ខ្ញុំ​ចុះឡើង​នៅ​ស្រុក​ខ្មែរ​ច្រើនជាង​បារាំង​ទៅទៀត​។​

 

​ការពិត​ខ្ញុំ​គ្មាន​ជំនួញ​អី​នៅ​ស្រុក​ខ្មែរ​ទេ ការរកស៊ី​ខ្ញុំ​នៅ​ប្រទេស​បារាំង​ឯណោះ តែ​ខ្ញុំ​នឹក​ស្រុក​មានកូន​មាន​ម្ដាយ​នៅ​ស្រុក​ខ្មែរ​ដែល​ត្រូវ​មកលេង​គាត់​។ ខ្ញុំ​អាច​យក​ពួកគាត់​ទៅ​រស់នៅ​ទីនោះ​បាន តែ​ពួកគាត់​មិន​ទៅ​ចង់​រស់នៅ​ប្រទេស​បារាំង​ទេ​។ ខ្ញុំ​ក៏​ដូច្នោះ​ដែរ​ទៅ​អនាគត​ខ្ញុំ​ក៏​មិន​ចោលស្រុក​ខ្មែរ​ដែរ គឺ​ខ្ញុំ​ចង់​មក​រស់នៅ​ទឹកដី​ស្រុកកំណើត​របស់ខ្ញុំ​វិញ​។ នាង​បន្ដថា ខ្ញុំ​ចេញទៅ​ទៅ​រស់នៅ​ប្រទេស​បារាំង ដោយសារ​ខ្ញុំ​មាន​ជំនួញ​ខ្ញុំ​នៅ​ទីនោះ​កំពុងតែ​ដំណើរ​ការល្អ ដោយ​ខ្ញុំ​បើក​ជា​ភោជនីយដ្ឋាន ដូច្នេះ​ខ្ញុំ​មិនអាច​ចោល​វា​បានទេ​។ ដោយឡែក​ចំពោះ​សិល្បៈ​មិន​ថា ខ្ញុំ​រស់នៅ​ប្រទេស​បារាំង ឬ​ប្រទេស​ខ្មែរ​ទេ គឺ​ខ្ញុំ​មិន​ចោល​ជាដាច់ខាត នៅតែមាន​មហាជន​ស្រលាញ់​ចូល​ចិ​ត្ដទៅ​មករក​ខ្ញុំ​អោយ​ច្រៀង​អីចឹង ជួនកាល​នៅ​ប្រទេស​បារាំង​ខ្ញុំ​ត្រូវ​អោយគេ​មើល​ហាង​ជំនួស ខ្ញុំ​ត្រូវ​ចេញទៅ​ច្រៀង​នៅ​ក្រុង​ឆ្ងាយៗ​ពី​បារី​ស ពីរ​យប់ ឬ​បី​យប់​ក៏មាន​។​

 

​ចំណែក​តម្លៃ​ខ្លួន​វិញ គឺ​នៅតែ​រក្សា​លំនឹង​បាន​ដូចដើម ដូច​ពេលដែល​ខ្ញុំ​នៅ​កំពុងមាន​កេរ្ដិ៍ឈ្មោះ​បោះ​សំ​ឡែ​ង មុន​ចេញទៅ​រស់នៅ​ប្រទេស​បារាំ​អីចឹង​។ ការ​មក​ស្រុក​ខ្មែរ​លើក​នេះ​ក៏​ខ្ញុំ​ត្រូវ​ឡើង​តាម​ស្ថានីយទូរទស្សន៍​ដែរ ព្រោះ​ខ្ញុំ​មកលេង​ចំនួន​ពីរ​ខែ​ឯណោះ តែដោយសារ​ថ្មីៗ​នេះ​ជាប់រវល់​នឹង​ការធ្វើ​បុណ្យ​ចែករំលែក​ទាន​ជាមួយ​សមាគម​សិល្បៈ​ផង​ខ្ញុំ​ក៏​មិនទាន់មាន​ពេល​ឡើង​បង្ហាញខ្លួន​៕

ស៊ុន ណា​រី​ម៉ូ​នី​កា ៖ ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ​ ស៊ុន ណា​រី​ម៉ូ​នី​កា ៖ ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ​

ស៊ុន ណា​រី​ម៉ូ​នី​កា ៖ ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ​