អាមេរិក អះអាងថា នឹងបន្ត កិច្ចពិភាក្សា ផ្នែកយោធា ជាមួយរុស្ស៊ី ស្តីពីបញ្ហាស៊ីរី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងតែត្រៀមបើកកិច្ចពិភាក្សា ដោះស្រាយជម្លោះ ជាមួយនឹងប្រទេសរុស្ស៊ី ស្តីពី ប្រតិបត្តិយោធា នៅប្រទេសស៊ីរី ។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសអាមេរិក ដែលស៊ិនហួ ទទួលបាន នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០១៥ ។

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក ម៉ាក់ ថូនើ បានឲ្យដឹងទៀតថា « យើងបាន សំឡឹងមើលឃើញ អំពីភាពគ្រោះថ្នាក់ កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការលុកលុយ ដោយចៃដន្យនានាកើតឡើង។ តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវការរួមសហការគ្នា ជាមួយរុស្ស៊ីជាចាំបាច់ ដើម្បីដោះស្រាយជម្លោះនេះ»។

លោក ថូនឺ បានបញ្ជាក់ថា ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក បានអះអាងព្រមគ្នាកាលពីថ្ងៃអង្គារ ដោយស្វាគមន៍ជានិច្ច ចំពោះកិច្ចពិភាក្សាណាមួយ ជាមួយនឹងរុស្ស៊ី ប្រសិនបើអាចទៅរួច។ គួរបញ្ជាក់ថា មន្ត្រី រដ្ឋាភិបាលអាមេរិក និងរុស្ស៊ី បានជួយពិភាក្សាគ្នា ម្តងរួចមកហើយ កាលពីសប្តាហ៍មុន ដើម្បីរៀបចំស្រុះស្រួលគ្នា រឿងរៀបចំការវាយប្រហារ តាមអាកាសកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលជាសត្រូវរួមនៅក្នុងប្រទេសស៊ីរី ៕

អាមេរិក អះអាងថា នឹងបន្ត កិច្ចពិភាក្សា ផ្នែកយោធា ជាមួយរុស្ស៊ី ស្តីពីបញ្ហាស៊ីរី