Microsoft Lumia 950 ចេញជាផ្លូវការពិតប្រាកដហើយ ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យ (Video)

Microsoft Lumia 950 ចេញជាផ្លូវការពិតប្រាកដហើយ ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យ (Video)

Lumia 950 គឺជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Microsoft ដែលមានរូបរាងស្អាត ស្តើងល្អ រឹងមាំ អេក្រង់ធំល្មម 5.2 អ៊ីង ជាប្រភេទ AMOLED capacitive (1440 x 2560 pixels) អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ម៉ត់ខៃ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10 ។ Lumia 950 បានបំពាក់នៅកាមេរ៉ាដ៏ធំដែលមានទំហំ 20 មេកាភិចសែល អមជាមួយនឹង LED Flash បីគ្រាប់ជាប់គ្នា ដែលអាចអោយយើងថតរូបរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ហើយមានទំហំធំ ទោះជានៅទីងងឹតក៏ដោយ ចំនែកកាមេរ៉ាមុខគឺមានទំហំ 5 មេកាភិចសែល ។ Lumia 950 មានមេម៉ូរីម៉ាស៊ីន 32 ជីកាបៃ សំរាប់ផ្ទុកឯកសារបានដ៏ច្រើន វាប្រើប្រាស់ស៊ីភីយូពីរប្រភេទ Dual-core និង Quad-core រ៉េមទំហំ 3 GB ធ្វើអោយការដោនឡូត Game កម្មវិធីនានា បានលឿនរហ័សទាន់ចិត្ត វាថាមពលថ្ម 3000 mAh អាចអោយយើងប្រើប្រាស់បានកាន់តែយូរ ។ Lumia 950 មានពីរព៌ណសំរាប់ជ្រើសរើសគឺ ព៌ណស និងព៌ណខ្មៅ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Microsoft Lumia 950 ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 5.2 inches
-បន្ទះឈីប : Qualcomm MSM8992 Snapdragon 808
-CPU : Dual-core 1.82 GHz Cortex-A57 & quad-core 1.44 GHz Cortex-A53
-RAM : 3 GB
-Memory ខាងក្នុង : 32 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
-កាមេរ៉ាក្រោយ : 20 MP (4992 x 3744 pixels) triple-LED RGB flash
-កាមេរ៉ាមុខ : 5 MP
-ថាមពលថ្ម : 3000 mAh
-ប្រព័ន្ធប្រតិបត្តិការ : Microsoft Windows 10
-ពណ៌ : Black, White

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Microsoft Lumia 950 ចេញជាផ្លូវការពិតប្រាកដហើយ ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យ (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Microsoft Lumia 950 ចេញជាផ្លូវការពិតប្រាកដហើយ ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យ (Video)

ចុះថ្ងៃទី 07 ខែតុលា ឆ្នាំ 2015 ម៉ោង 10:20 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Microsoft Lumia 950 ចេញជាផ្លូវការពិតប្រាកដហើយ ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យ (Video)
Microsoft Lumia 950 ចេញជាផ្លូវការពិតប្រាកដហើយ ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យ (Video)