Apple គ្រោងដាក់បង្ហាញ iMac អេក្រង់កម្រិត 4K នៅថ្ងៃណា?

Apple គ្រោងដាក់បង្ហាញ iMac អេក្រង់កម្រិត 4K នៅថ្ងៃណា?

បើយោងតាមគេហទំព័រ 9to5mac បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញ iMac ជំនាន់ថ្មី ដែលមកជាមួយអេក្រង់ទំហំ 21.5 អុីញ ប្រភេទ Retina Display កម្រិត 4K នៅក្នុង សប្តាហ៍ក្រោយនេះហើយ។ ប្រភេទកុំព្យូទ័រ Desktop នោះអាចនឹងមានកម្រិតរូបភាពច្បាស់ដល់ទៅ 4,096 x 2,304 ភិចសែល។ កាលពីឆ្នាំទៅយើងក៏ធ្លាប់បានលឺដំណឹងខ្លះៗពី iMac ទំហំអេក្រង់ 27 អុីញ ថានឹងមានអេក្រង់ 5K តែសំរាប់ចម្លើយពិតប្រាកដ ថាមួយណាជាមួយណា សូមរង់ចាំតាមដានទាំងអស់គ្នាក្នុងសប្តាហ៍៍ក្រោយ ជាបន្តទៀត - 9to5mac

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple គ្រោងដាក់បង្ហាញ iMac អេក្រង់កម្រិត 4K នៅថ្ងៃណា?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple គ្រោងដាក់បង្ហាញ iMac អេក្រង់កម្រិត 4K នៅថ្ងៃណា?

ចុះថ្ងៃទី 07 ខែតុលា ឆ្នាំ 2015 ម៉ោង 10:50 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ