លោក ហ៊ុន ម៉ា​ណែ​ត ជូនអំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​៨​គ្រួសារ​នៅ​ខេត្តកំពង់ធំ

​ខេត្តកំពង់ធំ​៖​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៨​គ្រួសារ​នៅ​ស្រុក ប្រាសាទ​បល្ល័ង្ក​និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បានទទួល​អំណោយ​ពី​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ប្រធានកិត្តិយស ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ តាមរយៈ​លោក​ប៉ែន វណ្ណ​រិ​ទ្ធ​ប្រធាន​សាខា​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ខេត្តកំពង់ធំ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​។ ទន្ទឹម​នោះ​ក៏មាន​ការចូលរួម​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​សុខភាព និង​ផ្ដល់​ថ្នាំ​ព្យាបាល​ផងដែរ​។ 

​    ​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​៨​គ្រួសារ​នេះ​មាន​១​គ្រួសារ​នៅ​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ និង​៧​គ្រួសារ​ផ្សេងទៀត​នៅ​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក​។ អំណោយ​ទាំងនេះ​មាន​អង្ករ​៥០​គីឡូក្រាម​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, អំបិល​១​ថង់​,​ត្រីខ​១​ឡូ​, ប្រេងឆា​១​ដប​, ទឹកបរិសុទ្ធ​១​យួរ​, ប៊ីចេង​១​កញ្ចប់​, ថវិកា​១០​ម៉ឺន​រៀល និង​ថ្នាំពេទ្យ​មួយចំនួន​៕

លោក ហ៊ុន ម៉ា​ណែ​ត ជូនអំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​៨​គ្រួសារ​នៅ​ខេត្តកំពង់ធំ