ថ្ងៃនេះ បោះឆ្នោត​សម្រេច​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​រោងចក្រ

រាជធានី​ភ្នំពេញ៖​ក្រុមការងារ​ចរចា​ត្រីភាគី​មាន​សហជីព​តំណាង​និយោជក​និង​តំណាង​ពី​ក្រសួង ការងារ​នឹង​បោះឆ្នោត​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ វាយនភ័ណ្ឌ​សម្លៀកបំពាក់​និង​ផលិតផល​ស្បែកជើង​ឆ្នាំ​២០១៦​នៅថ្ងៃនេះ ។ 

​    ​គួរ​បញ្ជាក់ថា បន្ទាប់ពី​កិច្ចប្រជុំ​ជាប់ៗ គ្នា​ប៉ុន្មាន​ថ្ងៃនេះ​ក្រុម​ភាគី​សហជីព​បានកំណត់​យក​ការដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ គឺ​ដំឡើង​២៥​ភាគរយ​បន្ថែម​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​១២៨​ដុល្លារ ។ ចំណែក​ភាគី​រោងចក្រ​សម្រេច​ដំឡើង​៥​ភាគរយ គឺ​ស្មើនឹង​១៣៣​ដុល្លារ​។ ទន្ទឹម​នោះ​មុន​ការចរចា​ជាមួយ​ភាគី​និយោជក​និង​ក្រសួង​ការងារ សហជីព​ធំៗ​មួយចំនួន​បានសម្រេច​ជា​ឯកច្ឆន្ទ​កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​គោល អប្បបរមា​សម្រាប់​កម្ម​ករ​វាយនភ័ណ្ឌ​សម្លៀកបំពាក់​និង​ផលិតផល​ស្បែកជើង ឆ្នាំ​២០១៦ ចំនួន​១៦៨​ដុល្លារ ដើម្បី​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​និង​តំណាង​និយោជក​។ ក្រោយ​ការចរចា​ប៉ុន្មាន​ថ្ងៃ​មកនេះ សហជីព​បាន​ទម្លាក់​មក​នៅត្រឹម​១៦០​ដុល្លារ​វិញ​។ ​គេ​ចាំ​មើលថា តើ​លទ្ធផល​នៃ​ការបោះឆ្នោត​នា​រសៀល​នេះ​នឹង​ទៅជា​យ៉ាងណា គ្រា​ដែល​ក្រុម​សហជីព​បានបង្ហាញ​ជំហរ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះ ប្រសិនបើ​តួលេខ​ប្រាក់ខែ​កម្មករ​មិនអាច​ទទួលយកបាន​៕ 

ថ្ងៃនេះ បោះឆ្នោត​សម្រេច​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​រោងចក្រ