ស្វែង​យល់​អំពី​អាការៈ​ និងវិធី​បង្កា​នៃជម្ងឺ​គ្រុន​ពោះ​វៀន​

+រោគ​សញ្ញា​នៃ​ជម្ងឺគ្រុន​ពោះវៀន៖​
ស្វែង​យល់​អំពី​អាការៈ​ និងវិធី​បង្កា​នៃជម្ងឺ​គ្រុន​ពោះ​វៀន​
-កម្រិត​ក្ដៅ​ក្នុង​ខ្លួន​របស់​មនុស្ស​កើន​ឡើងខុស​ពីប្រក្រតី​ គឺរវាង​៣៩-៤០អង្សាសេ ​មុន​ពេល​ជម្ងឺនេះ​ផ្ទុះឡើង ។​
-មាន​អាការៈ​ឈឺក្បាល​ល្ហិត​ល្ហៃ ​អស់​កម្លាំង ​ទល់លា​មក​ ឈឺ​ក្រពះ ​ក្អួត​ចង្អោ ​និងទទួល​ទានអាហារ ​មិនសូវបាន ។​
-ចង្វាក់​បេះ​ដូង​លោត​ខុស​ពីធម្មតា ​គឺយឺត​ជាង​៦០ដង​ក្នុង​មួយនាទី ។​
-ពេល​មាន​អាការៈ​ខាងលើ​នេះហើយ​ អ្នក​ត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ទាន់ពេល​វេលា ​ព្រោះ​ជម្ងឺ​នេះ​ក៏អាច​បណ្ដាល​ឱ្យមនុស្ស​ស្លាប់​បានដែរ ​ដោយ​កន្លង​មក​មាន​អ្នក​ជម្ងឺជាង​២០ភាគ​រយ​ហើយ​ដែល​បាន​ស្លាប់​ដោយ​សារជម្ងឺ​ប្រភេទនេះ ។​

ស្វែង​យល់​អំពី​អាការៈ​ និងវិធី​បង្កា​នៃជម្ងឺ​គ្រុន​ពោះ​វៀន​

ការ​ទទួល​ទាន​អាហារ៖​
+វិធីបង្ការ​ដើម្បី​កុំឱ្យ​កើត​ជម្ងឺ​គ្រុន​ពោះវៀន៖​
-ត្រូវ​ទទួល​ទាន​អាហារ​ដែល​បាន​ចម្អិន​ឆ្អិន​ល្អ ​ព្រោះ​ការ​ចម្អិន​អាហារ​បានល្អ​ អាច​សម្លាប់​បាក់តេរី​អាក្រក់ៗ​ដែល​អាច​បង្កជា​ជម្ងឺបាន ។​
-ជៀស​វាង​ការបរិភោគ​បន្លែ​ឆៅ ​ដូចជា​សាឡាត់​ជាដើម​ ព្រោះការ​លាង​សម្អាត​ដោយ​ទឹកត្រជាក់​ពុំអាច​សម្លាប់​បាក់តេរី​អាក្រក់ៗ​ទាំង​នោះ​បាន​ល្អទេ ។​
-រាល់​មុនពេល​ចាប់ផ្ដើម​ចម្អិន​អាហារ ​ត្រូវលាង​ដៃ​ឱ្យបាន​ស្អាតល្អ ។​
-បើអាច​ជៀស​វាង​បាន ​គួរជៀស​វាង​នូវចំណី​អាហារ​ណា ​ដែល​ដាក់លក់​នៅតាម​ទីកន្លែង​សាធារណៈ​មួយ​ចំនួន ​ដែល​ចម្អិន​មិន​បានឆ្អិន ​ឬស្អាត​ល្អ ៕​

ដោយ៖ ឈូក ស
ប្រភព៖ សាលាក្រុងភ្នំពេញ