អេស្កាវ៉ាទ័រក្រុមហ៊ុនថៃ ធ្លាក់សង្កត់កម្មករខ្មែរធ្វើលូ ម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម នៅខេត្តកោះកុង

ខេត្តកោះកុង ៖ នៅរសៀល ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៥ កម្មករធ្វើប្រព័ន្ធលូម្នាក់ ត្រូវបានបែលរបស់អេសស្កាវ៉ាទ័រកាប់កាយដីបាក់ធ្លាក់សង្កត់ហើយគៀបជាប់ជា មួយរបាំងលូបណ្តាល ឲ្យស្លាប់យ៉ាងអណោចអធ័ម នៅការដ្ឋានសំណង់មួយ កន្លែង ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមកម្មករសំណង់ដែលធ្វើការ ជាមួយជនរងគ្រោះឲ្យដឹងថា ពួកគាត់មានគ្នា ចំនួន៨នាក់ កំពុងតែចាក់ធ្នឹមក្រោមនៃការដ្ឋានសំណង់ ដោយមានអេស្កាវ៉ាទ័រ ជួយកាយស៊ីម៉ង់ត៍ចាក់ជាមួយផងស្រាប់តែពេលនោះអេស្កាវ៉ាទ័រក៏ដាច់ទុយោបូម បណ្តាលឲ្យធ្លាក់ប្រមោយសង្កត់លើជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៀម កុសល អាយុ៣៤ឆ្នាំ រស់នៅភូមិអូគ្រិចឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំណែក រថយន្តអេស្កាវ៉ាទ័រនោះ ជារបស់ក្រុមហ៊ុនថៃ ដែលមានមេការឈ្មោះ ឃី ណាត់ និង បើកបរដោយឈ្មោះ ធឿន ជនជាតិខ្មែរ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានម្ចាស់ការដ្ឋានរករថយន្តដើម្បីដឹកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

អេស្កាវ៉ាទ័រក្រុមហ៊ុនថៃ ធ្លាក់សង្កត់កម្មករខ្មែរធ្វើលូ ម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម នៅខេត្តកោះកុង