ដោយ​មានការ​ជ្រោមជ្រែង​ថ្នាក់លើ លោក លាន អា​ព្រី​គីនីន ជា​អ្នកសិល្បៈ​បើក​សង្វៀន​បញ្ជល់មាន់ នៅ​ខណ្ឌ​ឬ​ស្សី​កែវ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​

​រាជធានី​ភ្នំពេញ : សង្វៀន ​បញ្ជល់មាន់​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ក្រុមទី​១១ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​គេ​ដឹងថា​ជា​របស់លោក លាន អា​ព្រី​គីនីន ជា​អ្នកសិល្បៈ​មួយរូប​ដែល​ធ្លាប់មាន​ឈ្មោះ​បោះ​សម្លេង​បន្តិចបន្តួច​នឹង​គេ​ ដែរនោះ​កំពុងតែ​បង្ក​ភាព​អ​នា​ធិ​ប្ប​តិ​យ្យ​យ៉ាងខ្លាំង​ដល់​សង្គម​មិន ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ទៀតផង ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​សង្វៀន​ជល់​មាន់​នោះ​មានការ​រិះគន់​ យ៉ាងខ្លាំង ដល់​អាជ្ញាធរ​ដែនដី​មិនគួរណា​អោយមាន​បើក​សង្វៀនមាន់​នោះឡើយ​មិន​ត្រឹមតែ​ជល មាន់​ប៉ុណ្ណោះ​ទេ​នៅក្នុង​សង្វៀន​ជល់​មាន់​ខាងលើនេះ​ក៏មាន​លេង​អាប៉ោង ថែមទៀត​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ត្រូវបាន​លោក លាន អា​ព្រី​គីនីន ប្រាប់ថា លោក​បាន​រត់​ការបង់​ថ្នាក់លើ​អស់ហើយ ទើប​លោក​ហ៊ាន​បើក​ហើយ​បើសិន​ជាមាន​សង្វៀន​ផ្សេងទៀត​បើក​នៅក្នុង​ទឹកដី​ឬ​ ស្សី​កែវ​ទៀត​នោះ​លោក​នឹង​ចាប់​ការ​ភ្លាម​។ និយាយ​បែបនេះ​ហាក់បីដូចជា​លោក ជា​អ្នកម៉ៅការ​ល្បែងស៊ីសង​ផ្តាច់មុខ​នៅ​ទីនោះ​អីចឹង​។​

​គួរ​បញ្ជាក់ដែរថា ក្រោយ​ពេលដែល​លោក លាន អា​ព្រី​ល​គីនីន អតីត​ជា​តារាចម្រៀង និង​ពិធីករ​ល្បីឈ្មោះ​មួយរូប នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ក្នុងអំឡុង​ឆ្នាំ ២០០០ ដល់ ២០០៥ បាន​បាត់​វត្តមាន ពី​វិថី​សិល្បៈ តារា​ប្រុស​រូបនេះ បាន​សម្ញែង​រូបភាព​ជាច្រើន សន្លឹក​ស្តែង​ឲ្យ​ឃើញថា ពេលនេះ​លោក​កំពុង តែ​រស់នៅក្នុង​ខេត្ត​មួយ​ដោយ​ធ្វើ​ឲ្យ​ទស្សនិកជន​សង្ស័យថា លោក​បញ្ចប់​សិល្បៈ​ទៅសម្ងំ​ធ្វើជា​ឈ្មួ​ល​រកស៊ី​ឈើ​។​រូបថត​ជាច្រើន​សន្លឹក ត្រូវបាន​ម្ចាស់​សា​ម៉ី​ខ្លួន លោក លាន អា​ព្រី​គីនីន បាន​យកមក​បង្ហោះ បង្អួត​គេឯង នៅលើ Facebook របស់ខ្លួន ដែល​ស្តែង​ឲ្យ​ឃើញ​រូបលោក ជាមួយនិង​គំនរ​ឈើ​ជាច្រើន​នៅ​ពី​ក្រោយខ្នង​របស់លោក ដែល​សរ​បញ្ជាក់​ឲ្យ​ទស្សនិកជន បានឃើញ​រូបភាព​នេះ ហើយ មាន​មន្ទិល​សង្ស័យថា តារាចម្រៀង​ដែល​ចូលចិត្ត លេង​ស្ទីល​ម៉ូដ​សក់ និង​សម្លៀកបំពាក់​រូបនេះ ទំនងជា​បញ្ចប់​អាជីព​សិល្បៈ ទៅសម្ងំ​រកស៊ី​ឈើ ហើយ​មើលទៅ ព្រោះ​បើតាម​រូបភាព​បាន បង្ហាញ​ឲ្យ ឃើញថា លោក គីនីន ហាក់​មាន​សាច់ ឈាម​ស្រស់ថ្លា ឡូយឆាយ​មិន​ចាញ់ កាល​នៅ​ប្រឡូក​សិល្បៈ​ប៉ុន្មាន​ទេ​៕ កំណើតថ្មី

ដោយ​មានការ​ជ្រោមជ្រែង​ថ្នាក់លើ លោក លាន អា​ព្រី​គីនីន ជា​អ្នកសិល្បៈ​បើក​សង្វៀន​បញ្ជល់មាន់ នៅ​ខណ្ឌ​ឬ​ស្សី​កែវ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​