អតីតសកម្មជន CNRP ហែក្បួនគោយន្ត ប្រឆាំងដំណើរ លោក សម រង្ស៊ី ទៅកាន់ ខេត្តឧត្តរមានជ័យ (មានសំឡេង)

ឧត្តរមានជ័យ ៖ អតីតអ្នកស្ម័គ្រស្មោះ ជាមួយនឹងគណបក្ស សង្រ្គោះជាតិ (CNRP) ជាច្រើនរយនាក់ កំពុងនាំគ្នា ជិះគោយន្ត ២៦គ្រឿង ដង្ហែក្បួនតវ៉ាប្រឆាំងដំណើរ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ចុះទៅ ជួបសកម្មជនក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ។ អតីតសកម្មជនគណបក្ស សង្រ្គោះជាតិ ដែលកំពុងដឹកនាំការតវ៉ា បានអះអាងថា ពួកគេឆ្អែតចិត្តនឹងលោក សម រង្ស៊ី និងលោក កឹម សុខា ដែលមានតែការសន្យា តែមិនបានធ្វើអ្វីសម្រាប់ពួកគេឡើយ ពួកគេមិនចង់ឲ្យថ្នាក់ ដឹកនាំ បក្សប្រឆាំងទៅបោកប្រាស់ពួកគេទៀតនោះទេ។

លោក សម រង្ស៊ី រួមជាមួយថ្នាក់ដឹកនាំសង្រ្គោះជាតិជាច្រើននាក់ទៀត នៅព្រឹកថ្ងៃពុធ នេះ បានចុះជួបសំណេះសំ ណាល ជាមួយអ្នកគាំទ្ររបស់ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាមួយដំណើរចុះជួបអ្នកគាំទ្រនៅខេត្តភូមិភាគ ឧត្តរ នៃប្រទេសកម្ពុជា និងជាកន្លែងទីសមរភូមិប្រយុទ្ធ បង្ហូរឈាមរវាងខ្មែរ និងខ្មែរ នាសម័យសង្រ្គាមនេះ មាន ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលអះអាងថា សុទ្ធតែជាអតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិនោះ បានចេញ ក្បួនគោយន្ត អមដោយបដាតវ៉ាផ្សេងៗ ជាមួយការរំលេចជាអក្សរថា ពួកគេឆ្អែតឆ្អន់ជាមួយការសន្យារបស់ថ្នាក់ដឹក នាំ គណបក្សសង្រ្គោះជាតិ ហើយពួកគេមិនចង់ឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង ចុះទៅបំពុលពួកគេទៀតនោះទេ។

នៅលើបដារបស់ប្រជាពលរដ្ឋទាំងនោះ បានសរសេរថា «យើងខ្ញុំមិនឱ្យ សម រង្ស៊ី ចូលមកបោកប្រាស់ ប្រជារាស្រ្ត នៅខេត្តឧត្តរមានជ័យទៀតទេ !»។

លោក កែន កុសល ដែលបានអះអាងថា ចូលបម្រើលោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩៦ និង ជាអតីតបេក្ខភាពក្រុម ប្រឹក្សាខេត្តឧត្តរមានជ័យ លេខរៀងទី ៤ នៃគណបក្សសង្រ្គោះជាតិ បានថ្លែងអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ពេលកំពុងបើកគោយន្តប្រឆាំងដំណើររបស់លោក សម រង្ស៊ី ថា លោក សម រង្ស៊ី និង លោក កឹម សុខា មានតែទ្រស្តី តែការអនុវត្តវិញ គឺសូន្យ ។

លោក កែន កុសល បានបន្តថា ពួកគាត់ ជាអ្នកស្ម័គ្រស្មោះ និងបានលក់ដីស្រែ ដីចម្ការអស់ជាច្រើន ដើម្បីបម្រើ នយោបាយនោះ ទីបំផុតមិនទទួលបានអ្វីទាំងអស់ ហើយនៅពេលជួបទុកត្រូវគេរំលោភបំពានដីធ្លី មិនដែលឃើញ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចុះជួយម្តងណាឡើយ ។

លោក កែន កុសល បានបញ្ជាក់យ៉ាងដូច្នេះ « ក្នុងខ្លួនរបស់ខ្ញុំ ក្នុងចិត្តរបស់ខ្ញុំ ឃើញថា មេដឹកនាំរបស់គណបក្ស សង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបាវចនារបស់លោកល្អ ណាស់ ក៏ប៉ុន្តែ ធ្វើមកលើប្រជាពលរដ្ឋអត់មាន ។ បញ្ហាដែលខ្ញុំឆ្អែតក្នុងគណបក្សសង្រ្គោះជាតិ គឺខ្ញុំធ្វើចំណាយ លុយមិនតិចជាង ២ម៉ឺនដុល្លារ តាំងពីឆ្នាំ១៩៩៦មក បញ្ហា ដែលខ្ញុំខឹងនេះ គឺឯកឧត្តម សម រង្ស៊ី លោក បោកខ្ញុំ បោកខ្ញុំប្រើ ដោយប្រយោល អ្នកដែលខំប្រឹងធ្វើ អ្នកដែលខំចំណាយ គាត់អត់គិតឃើញពីផលប្រយោជន៍ និង គុណសម្បត្តិអ្នកធ្វើទេ»។

លោក កែន កុសល ជាសកម្មជន ដែលបានបូជាកម្លាំងកាយចិត្តអស់ជាច្រើនឆ្នាំ ជាមួយគណបក្សសង្រ្គោះជាតិ នោះ បានអះអាងថា ពួកគេគាត់បានដឹងអស់ហើយ ពីពុតត្បុតរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ហើយពួក គាត់មិនចង់ឲ្យបក្សនេះ ចូលទៅបំពុលបរិយាកាស ក្នុងខេត្តឧត្តរមានជ័យទៀតនោះទេ ។

លោកបានបញ្ជាក់ជាមួយអារម្មណ៍ខឹងសម្បាថា «ឥឡូវគាត់ (លោក សម រង្ស៊ី) ចូលមកបំពុលបរិយាកាសកុហក ចឹងបងប្អូនសកម្មជនតស៊ូយូរមកហើយ ខ្ញុំកើតទុក មិនសុខចិត្ត មិនឲ្យឯកឧត្តម សម រង្ស៊ី មកកុហកបងប្អូនខ្ញុំបន្ត ទៀតទេ ព្រោះខេត្តឧត្តរមានជ័យមានមេដឹកនាំល្អជាង សម រង្ស៊ីហើយ »។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចាត់ទុកថា ការធ្វើយុទ្ធនាការ    ប្រឆាំងមិនឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ចុះទៅខេត្តឧត្តរមានជ័យនេះ គ្រាន់តែជាឆាក ល្ខោន ដែលរៀបចំឡើង ដោយគូបដិបក្ខ របស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ។ លោកថា នេះមិនមែនជាសកម្ម ភាពលើកទី១នោះទេ ហើយអាណត្តិមុនៗក៏ធ្លាប់មានដែរ ប៉ុន្តែជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានបាត់បង់ ជាង២០កៅអី ព្រោះតែបង្កើត សកម្មភាពបែបនេះ ។ លោកថា «គ្រាន់តែជាឆាកល្ខោន ដែលគូដិបក្ខគណបក្ស សង្រ្គោះជាតិរៀបចំឡើង ជាឆាកល្ខោនដែលគ្មានន័យអ្វីទាំងអស់ សម្រាប់គណបក្សសង្រ្គោះជាតិ »។

លោកបន្ថែមថា « បើព័ត៌មាននេះ កាន់តែច្រើនគណបក្សសង្រ្គោះជាតិ កើនសម្លេងកាន់តែច្រើន ដូចកាលឆ្នាំ ២០១៣ ឮសូរតែ (CNRP) ចុះចូលជាមួយគណបក្សប្រជាជន គគ្រឹកគក្រេងរាប់ម៉ឺនរាប់សែននាក់ដែរ ប៉ុន្តែ ទី បំផុតគណបក្សប្រជាជនបាត់កៅអីអស់ ជាង២០កៅ អញ្ចឹងឥឡូវនេះបើបានអញ្ចឹងកាន់តែច្រើន មានន័យថា គណ បក្សប្រជាជន បាត់បង់ការគាំទ្រកាន់តែច្រើន គណបក្សសង្រ្គោះជាតិកើនសម្លេងកាន់តែច្រើន»។

សូមបញ្ជាក់ថា លោក កែន កុសល ដែលជាអតីតសកម្មជន ចូលបម្រើលោក សម រង្ស៊ី តាំងពីនៅខេត្តតាកែវ និង ចុះទៅពង្រឹងការងារ នៅខេត្តឧត្តរមានជ័យ អស់រយៈពេលប្រមាណជា ១០ឆ្នាំថែមទៀតនោះ បានសម្រេចចិត្តចុះ ចោលទ្រនំចាស់របស់ខ្លួន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៥នេះ ដោយដឹកដៃ អ្នក ស្ម័គ្រស្មោះជាមួយខ្លួនជាង ៤០០នាក់មកជាមួយផងដែរ ៕

ស្តាប់ការរៀបរាប់របស់លោក កែន កុសល អតីតសកម្មជនគណបក្សសង្រ្គោះជាតិ និងបានចូលរួមជួយលោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩៦៖

អតីតសកម្មជន CNRP ហែក្បួនគោយន្ត ប្រឆាំងដំណើរ លោក សម រង្ស៊ី ទៅកាន់ ខេត្តឧត្តរមានជ័យ (មានសំឡេង)

អតីតសកម្មជន CNRP ហែក្បួនគោយន្ត ប្រឆាំងដំណើរ លោក សម រង្ស៊ី ទៅកាន់ ខេត្តឧត្តរមានជ័យ (មានសំឡេង)

អតីតសកម្មជន CNRP ហែក្បួនគោយន្ត ប្រឆាំងដំណើរ លោក សម រង្ស៊ី ទៅកាន់ ខេត្តឧត្តរមានជ័យ (មានសំឡេង)