លោក សម រង្ស៊ី ៖ ប្រជាពលរដ្ឋខ្មែរ ភ្ញាក់រលឹក ដើរទៅរកគណបក្ស សង្រ្គោះជាតិ

ភ្នំពេញ ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ បានភ្ញាក់រលឹកដឹងខ្លួនវិញ ហើយដើរឆ្ពោះទៅរកពន្លឺព្រះអាទិត្យ ដែលជារបស់គណបក្សសង្រ្គោះជាតិ ។

លោកបញ្ជាក់ថា « ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ បងប្អូនខ្មែរស្នេហាជាតិ អ្នកស្រលាញ់ទឹកដី អាណិតប្រជារាស្ត្រ ដែលបានបោះឆ្នោត ជូនគណបក្សសង្រ្គោះជាតិ។ ព្រះអាទិត្យរះហើយ មេឃភ្លឺហើយ បងប្អូន ខ្មែរភ្ញាក់ហើយ ក្រោកហើយ ដើរទៅរកពន្លឺព្រះអាទិត្យ ដើរទៅរកគណបក្សសង្រ្គោះជាតិ »។

នេះជាការលើកឡើងរបស់លោក ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃុំប្រធាតុ ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី០៥ ខែតុលា ៕

លោក សម រង្ស៊ី ៖ ប្រជាពលរដ្ឋខ្មែរ ភ្ញាក់រលឹក ដើរទៅរកគណបក្ស សង្រ្គោះជាតិ