ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តតាកែវថ្មី សន្យាពង្រឹងប្រជាប្រិយភាព បក្សឲ្យកាន់ តែប្រសើរជាងមុន

តាកែវ ៖ ដើម្បីឈានទៅដណ្ដើម ជ័យជំនះនៅ ក្នុងការបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅក្នុង ឆ្នាំ២០១៨ខាងមុខ ប្រធានគណបក្សប្រជាជន ខេត្តតាកែវថ្មី លោក ឡាយ វណ្ណៈ បានធ្វើការសន្យាថា និងប្រឹងប្រែងដឹកនាំ គណបក្ស ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឈានឆ្ពោះទៅដណ្ដើមជោគជ័យ នៅក្នុងការ បោះឆ្នោតឃុំ សង្កាត់ និងការបោះ ឆ្នោតថ្នាក់ជាតិ ដែលនិងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

 ថ្លែងនៅចំពោះមុខសមាជិក គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ រាប់រយនាក់ នៅក្នុងពិធីប្រកាស់តែងតាំង ប្រធានគណ បក្សប្រជាជនខេត្តតាកែវ នៅរសៀលថ្ងៃ អង្គារ ទី ៦ ខែ តុលា ឆ្នាំ ២០១៥ នៅទីស្នាក់ការ គណបក្សខេត្ត និងដោយមានការ ចូលរួមជាអធិបតិភាពពីលោក សុខ អាន សមាជិកគណៈអចិន្ត្រៃយ៏ គណបក្ស ប្រជាជនកម្ពុជា  លោក ឡាយ វណ្ណៈ ដែល ត្រូវតែងតាំងជាប្រធានគណបក្ស ប្រជាជនខេត្តតាកែវ ជំនួសលោក ស្រី បេន ដែលត្រូវបានសម្រួលភារកិច្ច មកជាទីប្រឹក្សា បក្ស ខេត្តតាកែវ បានធ្វើការប្ដេជ្ញាចឹត្តថា និងធ្វើការ ពង្រឹងរចនាសម្ព័ន្ធគណបក្សសារជាថ្មី សមាជិកគណបក្សត្រូវតែ គោរពវិន័យអោយបានល្អ គណបក្សខេត្ត ត្រូវតែធ្វើសកម្មភាពឲ្យបានរស់រវើកប្រសើរជាងមុន ជាពិសេសលោកប្រធាន គណបក្សខេត្តថ្មី និងសិក្សា ស្វែងយល់ពីកំហុសឆ្គង កន្លងមកដើម្បីធ្វើការកែលម្អ សាជាថ្មីផងដែរ។

  លោក ឡាយ វណ្ណៈ បានប្រសាសន៏បន្តថា លោកនិងខឹតខំធ្វើជាអ្នកបំរើប្រជាជន ឲ្យបានល្អនិងធ្វើជាគំរូល្អ ដល់យុវជន ជំនាន់ ក្រោយយកតម្រាប់តាម ហើយសកម្មភាពទាំងអស់នេះ វាក៏និងទាក់ទាញសមាណចិត្ត ប្រជាជនអោយបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ៏យជំនះផងដែរ ក៏ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ ក៏លោកប្រធានគណ បក្សថ្មីបានលើកឡើងថា ការឈានឈ្ពោះទៅទទួល បានជោគជ័យ គឺត្រូវតែមានការចូល រួមធ្វើសកម្មភាពយ៉ាងរស់រវើក ពីគ្រប់មន្រ្តីគណបក្សទាំងអស់ ដោយខានមិនបាន។

   គួបញ្ជាក់ថា នៅក្នុងការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ កន្លងមក គណបក្សប្រជាជ នកម្ពុជាខេត្តតាកែវ ដែលបានធ្វើការអះអាងថា ខ្លួនមានសមាជិកបក្សប្រមាណ៤៣ម៉ឺននាក់នោះ បានទទួល សំលេងគាំទ្រប្រមាណ តែ២៤ម៉ឺនសំលេងប៉ុណ្ណោះ ក្នុងចំណោមសំលេងឆ្នោតជាង៥ម៉ឺនសន្លឹក ពោលគឺមាន ការធ្លាក់ចុះសំលេងប្រមាណ ៧ម៉ឺនសំលេង បើប្រៀបធៀបទៅនិងការបោះឆ្នោតឆ្នាំ២០០៨ ដែលកាលនោះ គណបក្សកាន់អំណាចមួយនេះ ទទួលបានសំលេងប្រមាណ៣១ម៉ឺនសន្លឹក ៕

ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តតាកែវថ្មី សន្យាពង្រឹងប្រជាប្រិយភាព បក្សឲ្យកាន់ តែប្រសើរជាងមុន

ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តតាកែវថ្មី សន្យាពង្រឹងប្រជាប្រិយភាព បក្សឲ្យកាន់ តែប្រសើរជាងមុន