អេស្ប៉ាញ ទម្លាក់ការ​ចោទ​ប្រកាន់​ការបន្លំ​ពន្ធរបស់ Messi តែឪពុក​នៅ​ជាប់​ចោទ​ដដែល

ក្រុងម៉ាឌ្រីដ៖ អាជ្ញាធរអេស្ប៉ាញ បានសម្រេចទម្លាក់ការ ចោទប្រកាន់ទៅលើកីឡាករខ្សែប្រយុទ្ធ ជួរមុខរបស់ក្លឹប FC Barcelona, Lionel Messi ពីការបន្លំលើពន្ធអាករក្នុងអាជីព បាល់ទាត់របស់គេ តែរក្សាចោទប្រកាន់ដដែលចំពោះឪពុក របស់គេ Jorge Messi ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ទាំង Messi និងឪពុករបស់គេ Jorge Messi បានបន្លំក្លែងឯកសារពន្ធអា ករដែលមានទឹកប្រាក់ចំនួន ៥លានដុល្លារកាលពីខែសីហា ឆ្នាំ២០១៣ តែក្រោយមកតុលាការកំពូលរបស់ អេស្ប៉ាញ វិនិច្ឆ័យទោសទណ្ឌរបស់កីឡាករជនជាតិអាហ្សង់ទីន Messi កាលពីខែមិថុនា ឆ្នាំ២០១៥ នោះគឺ Messi មិនបាន ពិនិត្យក្រដាសពន្ធឲ្យបានត្រឹមត្រូវ និងត្រូវបានលើកលែងទោសវិញពេលបង់គ្រប់ចំនួន នេះបើយោងតាមមេធាវីថ្លែង ប្រាប់ BBC យ៉ាងដូច្នេះ ។

គួរបញ្ជាក់ដែរថា ប្រាក់ចំណូលគេចពន្ធរបស់ Messi នោះគឺបានមកពីការលក់សិទ្ធិនៃការផ្សាយរូបថតរបស់គាត់ជាមួយ ក្រុមហ៊ុន Banco Sabadell, Danone, Adidas, Pepsi-Coca, Procter and Gamble និងក្រុមហ៊ុន Kuwait Food Company ។

លោក Jorge Messi ឪពុករបស់ Messi ក្រោយពីការកាត់ទោសអាចប្រឈមនឹង ការជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ ២លានអឺរ៉ូ ៕

អេស្ប៉ាញ ទម្លាក់ការ​ចោទ​ប្រកាន់​ការបន្លំ​ពន្ធរបស់ Messi តែឪពុក​នៅ​ជាប់​ចោទ​ដដែល

អេស្ប៉ាញ ទម្លាក់ការ​ចោទ​ប្រកាន់​ការបន្លំ​ពន្ធរបស់ Messi តែឪពុក​នៅ​ជាប់​ចោទ​ដដែល