អូស្ត្រាលី​ផ្តល់​ថវិកា​ជាង៣លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម ដល់​សាលាក្តី​ខ្មែរក្រហម

អូស្ត្រាលី បានប្រកាស​ផ្តល់ជំនួយ​ថវិកា​ថ្មី​ចំនួន៣,២៥០,០០០ ដុល្លារ​អូស្ត្រាលី ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ អូស្ត្រាលី ជា​ប្រទេស​ម្ចាស់ជំនួយ​ធំ​ទី២ របស់​សាលាក្តី​ខ្មែរក្រហម។ បូក​ទាំង​ជំនួយ​ថ្មី​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ថវិកា​ជាង ២៩ លាន​ដុល្លារ​អូស្ត្រាលី​ហើយ ដើម្បី​គាំទ្រ​ដល់​តុលារ​កូនកាត់​មួយ​នេះ។

រដ្ឋាភិបាល​អូស្ត្រាលី បានប្រកាស​ផ្តល់ជំនួយ​ថវិកា​ថ្មី​ចំនួន៣,២៥០,០០០ ដុល្លារ​អូស្ត្រាលី ស្មើនឹង​ប្រមាណ២លាន​ដុល្លារ​អាមេរិក ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ( អ.វ.ត.ក)។ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ប័​ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ពុធ​នេះ។

លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក ឃ្នុ​ត រ៉ូ​ហ្សិ​ន​ហក អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​អ.វ.ត.ក បាន​ថ្លែងអំណរគុណ​ចំពោះ​ការបន្ត​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​អូស្ត្រាលី និង​បាន​បញ្ជាក់ថា វិភាគទាន​ថ្មី​នេះ នឹង​ជួយ អ.វ.ត.ក ឈានដល់​បញ្ចប់​យុត្តាធិការ​របស់ខ្លួន​តា​ម​កាលកំណត់។

អូស្ត្រាលី ជា​ប្រទេស​ម្ចាស់ជំនួយ​ធំ​ទី២ របស់​សាលាក្តី​ខ្មែរក្រហម។ បូក​ទាំង​ជំនួយ​ថ្មី​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ថវិកា​សរុប​ជាង ២៩ លាន​ដុល្លារ​អូស្ត្រាលី​ហើយ ដើម្បី​គាំទ្រ​ដល់​តុលារ​កូនកាត់​មួយ​នេះ តាំងពី​ការចាប់ផ្តើម​ដំណើរការ​មក។

សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ២០១៥នេះ​គម្រោង​ថវិកា​ដែល​បានអនុម័ត  មាន​សរុប​ចំនួន៣៣.៨លាន​ដុល្លារ ក្នុងនោះ​ថវិកា​ចំនួន២៧.១លាន​ដុល្លារ​សម្រាប់​ភាគី​អន្តរជាតិ និង៦.៧លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ចំនួន៤.១លាន​ដុល្លារ​សម្រាប់​ផ្តល់​ឲ្យ​ភាគី​ជាតិ​ក្នុង​ឆ្នាំ២០១៥នេះ ក្នុងនោះ២.៥លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រាក់បៀវត្ស​រយៈពេល៦ខែ​និង១.៦លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការផ្សេងៗនៅក្នុង​សាលាក្តី​ខ្មែរក្រហម។

សាលាក្តី​ខ្មែរក្រហម​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ២០០៦មក។ ចាប់តាំងពី​ឆ្នាំ២០០៦ដល់​ឆ្នាំ២០១៤សាលាក្តី​កូនកាត់​មួយ​នេះ​បាន​ចំណាយ​ថវិកា​អស់​ចំនួន២០៤.៥លាន​ដុល្លារ​ក្នុង​ភាគី​អន្តរជាតិ​ចំនួន១៥៤.៩លាន​ដុល្លារ​និង​ភាគី​ជាតិ​ចំនួន៤៩.៦លាន​ដុល្លារ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម