លោក ម៉ុង ឬ​ទ្ធី និង​លោក គួច ម៉េង​លី ចំណាយ​ថវិកា​ច្រើន​លាន​ដុល្លារ​ធ្វើ​ការងារ​សប្បុរសធម៌

ភ្នំពេញ៖ លោក ម៉ុង ឬ​ទ្ធី បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ពី២០ទៅ៣០លាន​ដុល្លារ ដើម្បី​សកម្មភាព​មនុស្ស​ស​ធម៌​ដល់​អ្នកក្រីក្រ។ លោក ម៉ុង ឬ​ទ្ធី បំពេញ​តួនាទី​ជា​ឧកញ៉ា ដែល​ព្រះមហាក្សត្រ​ប្រទាន​ឲ្យ​មក​រូបលោក និង​បំពេញ​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី៣នៃ​ព្រឹត្តិ​សភា គឺ​តំណាង​ឲ្យ​ប្រជារាស្ត្រ ជាពិសេស​នោះ គឺ​រូបលោក​ធ្លាប់ជា​ជនក្រីក្រ​ផងដែរ។ នេះ​ជាការ​ពន្យល់​ពី​មូល​ហេតុដែល​រូបលោក បរិច្ចាគ​ថវិកា​ផ្ទា​ស់​ខ្លួន​ជាច្រើន​លាន​ដុល្លារ អស់​រយៈពេល​ជាង៣០ឆ្នាំ​មកនេះ ដើម្បី​ជួយ​អ្នកក្រីក្រ។

រីឯ​លោក វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី វិញ លោក​បាន​បង្កើត​សកម្មភាព​សប្បុរសធម៌​ជាង១០ឆ្នាំ​ ដើម្បី​ជួយ​ដល់​ជនក្រីក្រ ដូចជា​សកម្មភាព​ព្យាបាល​អ្នកក្រីក្រ​នៅតាម​ជនបទ ជួយ​អ្នក​ជួយ​គ្រោះមហន្តរាយ ការដឹកនាំ​បុគ្គលិក និង​សិស្ស​របស់លោក​ដើម្បី​បរិច្ចាគ​ឈាម និង​កម្ម​វិធីចែក​បរ​ប ដល់​អ្នកក្រីក្រ។ ល។ រយៈពេល១៣ឆ្នាំ​មកនេះ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន រួមទាំង​ថវិកា​សប្បុរជន​មួយចំនួនទៀត សរុប​អស់​ជិត៦លាន​ដុល្លារ​មកហើយ ដើម្បី​ធ្វើ​ការងារ​សប្បុរសធម៌​ទាំងនេះ។ បច្ចុប្បន្ន​លោក​វេជ្ជបណ្ឌិត គ្រោង​នឹង​បង្កើត​សាលារៀន​នៅតាម​ជនបទ ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកក្រីក្រ​បាន​រៀនសូត្រ​ផងដែរ។

សកម្មភាព​សប្បុរសធម៌​នេះ នៅតែ​ជំរុញ​ទឹកចិត្ត​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី និង​លោក​ឧកញ៉ា វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី ឲ្យ​ជួយ​ដល់​អ្នកក្រីក្រ​បន្តទៀត៕

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​ពីរ​ដាច់ដោយឡែក​ពីគ្នា រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក ម៉ុង ឬ​ទ្ធី និង​លោក​វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី ដូចតទៅ៖

សម្ភាសន៍​លោក ម៉ុង ឬ​ទ្ធី

សម្ភាសន៍​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី

លោក ម៉ុង ឬ​ទ្ធី និង​លោក គួច ម៉េង​លី ចំណាយ​ថវិកា​ច្រើន​លាន​ដុល្លារ​ធ្វើ​ការងារ​សប្បុរសធម៌

ឧកញ៉ា
( បទ​ពាក្យ​ប្រាំបី )
១. ឧកញ៉ា​ជា​ងារ​ដ៏​ប្រសើរ​ក្រៃ ជន​ខ្មែរ​ប្រពៃ​ទើប​ទទួលបាន
គោរមងារ​មាន​តាំងពី​បុរាណ អង្គ​ក្សត្រ​ទ្រង់​បាន​ព្រះរាជទាន​ថ្លៃ។

២. ឧកញ៉ា​អាចជា​អ្នក​មុខ​អ្នកជា ដែលមាន​មុខងារ​ថ្នាក់​សេនាបតី
ស្តេច​ក្រាញ់ មេទ័ព ចៅហ្វាយ​ដែនដី ឬមួយ​ឈ្មួញ​ក្តី​ដែលមាន​ស្នាដៃ។

៣. ឧកញ៉ា​នា​សង្គមរាស្ត្រនិយម នៅក្នុង​សង្គម​សម្បូរ​ស្នាដៃ
ខុសពី​ឧកញ៉ា​នាពេល​សម័យ ដែលមាន​ស្នាដៃ​ត្រឹម​ប្រាក់​ដុល្លារ។

៤. ឧកញ៉ា​នៅក្នុង​សម័យ​សង្គម ទទួល​គោរម​ដ៏​ល្អ​ថ្លៃថ្លា
ជា​បុគ្គល​ដែលមាន​ភាព​អស្ចារ្យ ទូទាំង​រដ្ឋា​គួរ​ឲ្យ​ស្ញប់​ស្ងែ​ង។

៥. ឧកញ៉ា​ក្នុងសម័យ​បច្ចុប្បន្ន ទទួល​ស័​ក្ដ​បុណ្យ​ដើម្បី​សម្ញែង
យកទៅរ​កសី​ុ​ឲ្យ​គេ​ខ្លាចក្រែង បង្ហាញ​ខ្លួនឯង​មាន​ងារ​ឧ​ត្ត​ម។

៦. ឧកញ៉ា​ពីមុន​មាន​ជាង​ដប់​រូប ឥឡូវ​ឡើង​គ្រប់​ប្រាំពីរ​រយ​ចំ
នេះ​មិនបាន​រាប់​ឧកញ៉ា​ថ្មី​ផ្សំ បើ​រាប់​ឲ្យ​មាំ​ប្រាំពីរ​រយ​ម្ភៃ។

៧. ឧកញ៉ា​ច្រើន​គួរតែ​ចម្រើន​ជាតិ តែ​ឧកញ៉ា​ឆ្លៀត​រិះរក​លកលៃ
ធ្វើយ៉ាងណា​ស្រវា​ឲ្យ​ពេញដៃ ទោះ​ជាតិ​ខ្លួន​ក្ស័យ​ក៏​មិន​គិត​គន់។

៨. ឧកញ៉ា​ដែល​ល្អ​កម្រ​បាន​ជួប ស្ទើរតែ​មិន​ជួប​ដូច​សង្គម​មុន
ខ្ញុំ​សូម​លើក​ពីរ​សប្បុរសជន ដែល​មិន​លោភលន់​បំពាន​ប្រជា។

៩. ឧកញ៉ា​ម៉ុង រឹទ្ធី ដែល​ប្រពៃ គាត់​តែ​លកលៃរ​ករ​បរជា
មិន​កែង​ប្រ​វ័​ញ​មិន​ជិះជាន់​គ្នា ទុក​កម្មករ​ជាម​នុស្ស​ស្មើរ​តម្លៃ។

១០. ឧកញ៉ា​គួច ម៉េង​លី ជាទី​គាប់ រូបគាត់​ផ្ទាល់​ធ្លាប់​ជួប​អភ័ព្វ​ក្រៃ
ទើប​គាត់​ជួយ​ខ្មែរ​ដោយ​ឥត​សំចៃ ស្ទើរ​រៀងរាល់ថ្ងៃ​ដល់​ជាតិ​ខេមរា។

* ចៅហ្វាយ​ដែនដី = ចៅហ្វាយខេត្ត
ទី សារឿន : ១៨.០៧.២០១៥

(ផ្តល់​សិទ្ធិ​ដោយ៖ Facebook Page យើង​ជា​ខ្មែរ គួរតែ​ដឹង)


តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម