ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន កាន់បិណ្ឌ​ទី​៩ នៅ​ស្រុកកំណើត​ភរិយា​

បន្ទាយមានជ័យ: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ លោកស្រី និង​មន្ត្រី​ថ្នាក់ដឹកនាំ សប្បុរសជន ពុទ្ធបរិស័ទ បាន​កាន់បិណ្ឌ​ទី​៩ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ស្រុកកំណើត​ភរិយា និង​ជាទី​លោក​ធ្លាប់ធ្វើ​ឈ្លប ប្រធាន​សេនាជន​ឃុំ នា​អំឡុង​ឆ្នាំ​១៩៧៩ និង​ដើម​ទសវត្សរ៍​ទី​៨០​។ ទីនោះ​គឺ​វត្ត​ពោធិ៍​តា​បែន ក្នុងភូមិ​អូរ​វែង​ជើង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​
    
​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកស្រី ម៉ៅ ម៉ា​ល័យ​-​កែ គឹមយ៉ាន និង​មន្ត្រី ភរិយា​មន្ត្រី​ថ្នាក់ដឹកនាំ ញាតិមិត្ត ព្រមទាំង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ ក្នុង​ខេត្ត បាន​ចូលរួម​កាន់បិណ្ឌ​ទី​៩​នោះ​៕V/S

 
ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន កាន់បិណ្ឌ​ទី​៩ នៅ​ស្រុកកំណើត​ភរិយា​

ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន កាន់បិណ្ឌ​ទី​៩ នៅ​ស្រុកកំណើត​ភរិយា​

ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន កាន់បិណ្ឌ​ទី​៩ នៅ​ស្រុកកំណើត​ភរិយា​

  ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​កាន់​វេន​បិណ្ឌ​នៅ​ស្រុកកំណើត​ភរិយា​,​ទី​លោក​ធ្លាប់ធ្វើ​ឈ្លប​(​រូប​:​សូ​ផុន​)​