ជជែកគ្នាពីរឿងអប់រំកាយ និង កីឡានៅបឋមសិក្សា

ភ្នំពេញ:     ​ភ្នំពេញ​:​ដោយមាន​ការគាំទ្រ​ពី​អង្គកា Jica និង អង្គការ​បេះដូង​មាស​របស់​ជប៉ុន​នោះ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​បាន​បើក​កិច្ចពិភាក្សា​មួយរយៈ​ពេល​៣​ថ្ងៃ​ពីថ្ងៃ​ ទី​៧​ដល់​៩​តុលា​ទៅលើ​មុខវិជ្ជា​អប់រំ​កាយ និង កីឡា​ នៅ​គ្រឹះស្ថាន​បឋមសិក្សា ។​

​    ​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចពិភាក្សា​នេះ ។​លោក​អគ្គនាយក​បានធ្វើ​ការ​ កត់សំគាល់ថា​អប់រំ​កាយ និង កីឡា​រួមចំណែក​ក្នុងការ​ជម្រុញ​ការសិក្សា​របស់​សិស្សានុសិស្ស​ព្រោះ​សិស្ស​ តែ​ចូលរួម​ហាត់ប្រាណ​គេ​នឹងមាន​សុខភាព​ល្អ ស្មារតី​ល្អ​ដូច្នេះ​ការសិក្សា​របស់គេ​ក៏​រីកចម្រើន​តាម​នោះដែរ ។​

​     ​លោក​បន្តទៀតថា​សព្វថ្ងៃ​នេះ​និន្នាការ​រ​ពិភពលោក​បាន​យកចិត្តទុកដាក់​ ខ្លាំងណាស់​អំពី​ការអប់រំ​កាយ និង​កីឡា​ នេះ ។​អង្គការ UNESCO ថ្មីៗ​នេះ​ក៏បាន​ប្រកាស​ពី​ទិវា​អប់រំ​កាយ និង កីឡា​ដែរ សម្រាប់​តំបន់​អាស៊ាន​បានសម្រេច​ហើយដោយ​កំណត់​យក​ថ្ងៃទី​៨ ខែសីហា​ជា​ទិវា​អប់រំ​កាយ និង កីឡា ។ លោក​បាន​សង្កត់ធ្ងន់ថា​អប់រំ​កាយ និង កីឡា​កសាង​មនុស្ស ឯ មនុស្ស​កសាង​សង្គម ។​

​    ​កិច្ចពិភាក្សា​ដែលមាន​រយៈពេល ៣ ថ្ងៃនេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​លោក Adashi Itsu មក​ ពី​អង្គការ Jica លោក​សាស្ត្រាចារ្យ OKADE Yishinori មកពី​សាកលវិទ្យាល័យ Tsukuba ប្រទេស​ជប៉ុន ។ លោក​ Tezuka Koji មកពី​អង្គការ​បេះដូង​មាស ។​

​     ​បទ​បង្ហាញ​រួមមាន​ស្ថានភាព​អប់រំ​កាយ និង កីឡា​បែប​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា យុទ្ធសាស្ត្រ​សម្រាប់​ពង្រឹង​គុណភាព​អប់រំ​កាយ និង កីឡា និង សូចនាករ​សម្រាប់​ការវាយតម្លៃ​របស់​គ្រូ ជាដើម ។​

​    ​គួរបញ្ជាក់​ថា​អ​ប្រំ​កាយ និង កីឡា​បែប​ថ្មី​ដែលមាន​មួយ​សប្ដាហ៍ ២ ម៉ោង​នេះ​គឺធ្វើឡើង​ដើម្បី​រក​កុមារ​ដែល​ មាន​ឧបនិស្ស័យ​ខាង​កីឡា​ដើម្បី​ជ្រើសរើស​គេ​មក​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា ។ ពួកគេ​ទាំងនេះ​អាច​ក្លាយជា​ថ្នាល​សម្រាប់​បន្តវេន​ដ៏​សំខាន់​ណាស់ ។​