ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ ការធ្វើកំណែទម្រង់​ថវិកា សំរាប់​ការអប់រំ​ថ្នាក់មូលដ្ឋាន​

ភ្នំពេញ: វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ដោយមាន​ការឧបត្ថម្ភ ជា​ថវិកា​ពី Save the Children នឹង​រួមគ្នា​ធ្វើ​សិក្ខាសាលា ផ្សព្វផ្សាយ​មួយ ស្តីពី​របកគំហើញ របាយការណ៍ ស្រាវជ្រាវ​កំណែទម្រង់​ថវិកា និង​ការចូលរួម​របស់ សហគមន៍​សំរាប់​ការអប់រំ​ថ្នាក់មូលដ្ឋាន ដើម្បី​ធ្វើ​បទ​បង្ហាញ ពី​របកគំហើញ​ស្រាវជ្រាវ​ចុងក្រោយ និង​ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​នេះ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ នឹងធ្វើ​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់​២ ភ្នំពេញ ដោយមាន​អ្នកចូលរួម ប្រមាណ ៧០ នាក់ ដែល​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យូ​នី​សេ​ហ្វ ភ្នា​ក់​ស៊ុយ​អ៊ែត សមាជិក​វេទិកា​បញ្ហា​អភិវឌ្ឍន៍ និង​សមាជិក​ក្រុមការងារ​ថវិកា នឹងចូលរួម​ក្នុង​សិក្ខាសាលា​នេះ​៕V​/S