​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់ នាំ​ទេយ្យទាន ប្រគេន​ព្រះសង្ឃ ៣​វត្ត ក្នុង​បុណ្យកាន់បិណ្ឌ​

ព្រះសីហនុ:  សមាជិក​ក្រុមប្រឹក្សា​ខេត្ត   លោក​សូ ជុង​ហួរ និង​ក្រុមគ្រួសារ បាន​នាំយក​ទេយ្យទាន មាន​បច្ច័យ គ្រឿងឧបភោគ​បរិភោគ ទៅ​ចូលរួម​បុណ្យកាន់បិណ្ឌ ជាមួយ​ប្រជាពលរដ្ឋ នៅ​វត្ត​ចំនួន​៣ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​។​
           
​មន្ត្រី​ធម្មការ និង​សាសនា​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា  លោក​សូ ជុង​ហួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​មក​ចូលរួម បុណ្យកាន់បិណ្ឌ នៅ​វត្ត​ចំនួន​៣ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​៩ ក្នុងនោះ មាន​វត្ត​ពោធិ​អណ្តែត វត្ត​ព្រៃនប់  វត្ត​ថ្មដា​លើ  ដោយ​មានការ​ឧបត្ថម​ជា​ថវិកា ក្នុង​១​វត្ត ១​លាន​រៀល ចំនួន​២​វត្ត​។ ដោយឡែក វត្ត​ថ្មដា​លើ ដែល​ខ្សត់ខ្សោយ​ជាងគេ លោក​បាន​ជួយ​ឧបត្ថម​ថវិកា ចំនួន​១​លាន​កន្លះ  រួម​នឹង​គ្រឿងឧបភោគ​បរិភោគ ជាច្រើន​ផងដែរ​៕V​/S

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់ នាំ​ទេយ្យទាន ប្រគេន​ព្រះសង្ឃ ៣​វត្ត ក្នុង​បុណ្យកាន់បិណ្ឌ​

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់ នាំ​ទេយ្យទាន ប្រគេន​ព្រះសង្ឃ ៣​វត្ត ក្នុង​បុណ្យកាន់បិណ្ឌ​