ព្រឹកមិញ​ប្រធានមន្ទីរធម្មការ​ឧត្តរមានជ័យ​យករថយន្តបិទផ្លូវមិន​លោកសម រង្ស៊ី ​ចូលដាក់បិណ្ឌនៅវត្តសំរោង

ខេត្តឧត្តរមានជ័យ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​ប្រធានមន្ទីរធម្មការ​និងសាសនា​ខេត្តឧត្តរមានជ័យ លោក ឈឹម តឿ ​បានយករថយន្ត​ និងគោយន្តមួយចំនួនទៀត​ បិទផ្លូវមិនឲ្យ​​លោកសម រង្ស៊ី ​ចូលដាក់បិណ្ឌនៅក្នុងវត្តសំរោង ។

មកដល់ពេលនេះ​ មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ​ ឬ លោកប្រធានមន្ទីរធម្មការ​និងសាសនា​ អំពីមូលហេតុនៅឡើយទេ ។

សេចក្តីរាយការណ៍បានបន្តថា ​នៅព្រឹកថ្ងៃទី០៧ តុលាដដែលនេះ​ ក៍មានអតីតសកម្មជន​គណបក្សសង្គ្រោះជាតិ​ជាច្រើនដែលផ្តាច់ខ្លួន​ចូលជាមួួយគណបក្សប្រជាជនកម្ពុជា​ក៍ប្រឆាំងតវ៉ាវត្តមានលោក ​សម រង្ស៊ី​នៅស្រុកអន្លង់វែងផងដែរ ។

ប្រភពបន្តថា​​ មកដល់ម៉ោង១១និង៣៥នាទីថ្ងៃត្រង់ថ្ងៃពុធនេះ​ ប្រធានគណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី ​កំពុងជួបសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋ​នៅក្រុង​អន្លង់​វែង ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕