ដំណើរ​លោក សម រង្ស៊ី ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រង​ការប្រឆាំង​តវ៉ា

​ខេត្ត​ឧ​ត្ត​រ​មានជ័យ៖​កាលពី​ព្រឹក​មិញ​នេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះទៅ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​ឃោសនា​អំពី​គោលនយោបាយ​គណបក្ស ប៉ុន្តែ​ដំណើរ របស់លោក​បាន​រង​នូវ​ការតវ៉ា​ពី​អតីត​អ្នក​ស្ម័គ្រស្មោះ​ជាមួយនឹង CNRP ជាច្រើន​រយ​នាក់​បាននាំគ្នា​ជិះ​គោយន្ត​២៦​គ្រឿង​ដង្ហែ​ក្បួន​តវ៉ា​ប្រឆាំង​ដំណើរ​របស់​ប្រធាន​រូបនេះ ដែល​តម្រង់​ឆ្ពោះទៅកាន់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 

​    ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ដឹកនាំ​ការតវ៉ា បាន​អះអាងថា ពួកគេ​ឆ្អែត​ចិត្តនឹង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​មានតែ​ការសន្យា តែ​មិន​បានធ្វើ​អ្វី​សម្រាប់​ពួកគេ​ឡើយ ពួកគេ​មិន​ចង់​ឲ្យ​ថ្នាក់ ដឹកនាំ បក្សប្រឆាំង​ទៅ​បោកប្រាស់​ពួកគេ​ទៀត​នោះទេ​។ 

​    ​ពាក់ព័ន្ធ​ការតវ៉ា​នោះ​នៅលើ​បដា​របស់​ប្រជាពលរដ្ឋ បានសរសេរថា «​យើងខ្ញុំ​មិនឱ្យ សម រង្ស៊ី ចូលមក​បោកប្រាស់ ប្រជារាស្ត្រ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៀត​ទេ​៕ 

ដំណើរ​លោក សម រង្ស៊ី ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រង​ការប្រឆាំង​តវ៉ា
ដំណើរ​លោក សម រង្ស៊ី ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រង​ការប្រឆាំង​តវ៉ា