អភិបាលខេត្តត្បូងឃ្មុំ នាំយកស្បៀងអាហារ ជូននគរបាល ការពារព្រំដែន លេខ ៦១៧, ៦១៥

ត្បូងឃ្មុំ ៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ អមដោយដំណើរដោយអភិបាលរងខេត្ត ស្នងការខេត្ត ស្នងការរង និងថ្នាក់ដឹកនាំ មួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក និងនាំយកស្បៀងអាហារមួយចំនួនធំ ទៅចែកជូនកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារព្រំដែន លេខ៦១៧ និង៦១៥។

លោកអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពអង់អាចក្លាហាន និង ការពលីកម្លាំងកាយចិត្ត របស់កងកម្លាំងនគរបាលរបស់កម្ពុជា ដើម្បីបូរណភាពទឹកដី និងការពារនូវបទល្មើសនានា នៅតាមបន្ទាត់ព្រំដែន នាំមកនូវ ភាពសុខក្សេមក្សាន្ត ជូនពលរដ្ឋខ្មែរ ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលធ្វើការដើម្បី បុព្វហេតុសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។

លោកអភិបាលខេត្ត គូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងបានណែនាំជាប់ជានិច្ច ឲ្យថ្នាក់ដឹកនាំតាមបណ្តាខេត្ត និងក្រសួងពាក់ព័ន្ធនានា គិតគូរ និងយកចិត្តទុកដាក់ ទៅលើកងកម្លាំងប្រដាប់អាវុធឈរជើង តាមព្រំដែន។

ជាក់ស្តែងថ្ងៃនេះ រូបលោក បានចុះជួបដោយផ្ទាល់ជាមួយកម្លាំង នគរបាលការពារព្រំដែន ដើម្បីនាំ ស្បៀងមកចែកជូន និងបានស្វែងយល់ពីសុខទុក្ខផងដែរ។

សូមបញ្ជាក់ថា ស្បៀងអាហារ ដែលលោក ប្រាជ្ញ ចន្ទ នាំចែកជូនកងកម្លាំងនគរបាលការពារព្រំដែនលេខ ៦២៧ និង ៦១៥ រួមមាន៖ មី ១០កេសធំ, ត្រីខ ១០ កេសធំ, សាច់ជ្រូក ១៥០គីឡូក្រាម, ប៊ីចេង ១កេះធំ, ខ្ទឹមស ៣០គីឡូក្រាម, ប្រេងឆា ៥០លីត្រ, ទឹកត្រី ១០យួរ, បន្លែ ១៥០គីឡូក្រាម, នុំអន្សមជ្រូក ១៥០នុំ។

លោក ប្រាជ្ញ ចន្ទ ក៏បានផ្តល់ថវិកា ជូនកម្លាំងនគរបាលការពារព្រំដែនទាំងពីរអង្គភាព ក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕