លោក គន់ គីម បន្តនាំយកប្រាក់មរណ:សង្គ្រោះផ្តល់ជូនអតីតយុទ្ធជន ខេត្តពោធិសាត់ និងកំពង់ឆ្នាំង

ពោធិសាត់ : នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ លោក គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានបន្តដឹកនាំក្រុមការងារ ចុះមកបើកប្រាក់មរណៈសង្គ្រោះ ជូនដល់អតីតយុទ្ធជននៅខេត្តពោធិសាត់ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់  រួមនឹងមន្រ្តីពាក់ព័ន្ធ  សមាជិកនៃអង្គពិធី ប្រមាណ ជិត២០០  នាក់។

តាមសេចក្តីរាយការណ៏ របស់ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន៩៦នាក់ដែលទទួលមរណៈភាពនឹងត្រូវបើកថវិកាសង្គ្រោះនាថ្ងៃនេះ ដោយក្នុងមួយនាក់ទទួល បានថវិកា៤លានរៀល។

ដោយឡែកអតីតយុទ្ធជន ចូលរួមក្នុងអង្គពិធីមាន ចំនួន១៥០នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកា៥ម៉ឺនរៀល។

មានប្រសាសន៏សំណេះសំណាលនាឱកាសនោះ លោក គន់ គីម បានគូសបញ្ជាក់ពីការយកចិត្ត ទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ចំពោះសុខទុក្ខកងកម្លាំង និងគ្រួសារ អតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។

លោក គន់ គីម បន្តថា កន្លងមករាជរដ្ឋាភិបាលបានដោះស្រាយសម្ភារៈ  ថវិកា ជាបន្ត បន្ទាប់ និងបានផ្តល់ សម្បទានដីសង្គមកិច្ចដល់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនផងដែរ។

សូមបញ្ជាក់ថា៖តាមការគ្រោងទុក នៅរសៀលថ្ងៃទី៧តុលានេះ លោក គន់ គីម និងមន្រ្តីអមដំណើរទាំងអស់ នឹងធ្វើដំណើរចុះមកបើកប្រាក់បេឡាមរណៈសង្គ្រោះជូនអតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំងជាបន្តទៀត៕