រាជរដ្ឋាភិបាល ត្រៀមរៀបចំ ព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ សម្ដេចឪ នៅថ្ងៃទី១៥ ខែតុលា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀម រៀបចំ ព្រះរាជពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ ព្រះករុណា សម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នាពេល ខាងមុខនេះ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២កន្លងទៅ ។

តាមរយៈព្រះរាជពិធីបុណ្យថ្នាក់ជាតិមួយ នេះ ត្រូវបានក្រសួងធម្មការនិងសាសនា បានចេញសេចក្ដីជូនដំណឹង ទៅប្រធានមន្ទីរ ធម្មការ និងសាសនា រាជធានី ខេត្ដ សហការ ជាមួយមន្ដ្រីអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យ បានទូលំទូលាយដល់ប្រជាពលរដ្ឋ ព្រះសង្ឃ នៅតាមទីវត្ដអារាម ។

លោករដ្ឋមន្ដ្រីមិន ឃិន តាមរយៈលិខិត របស់ខ្លួននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ បានប្រាប់ទៅប្រធានមន្ទីរតាមរាជធានីខេត្ដ ទាំងអស់ ត្រូវធ្វើការបោសសំអាតទីធ្លា កន្លែងសក្ការៈបូជា ឱ្យបានស្អាត ព្រមទាំងការដាក់តាំងរូបព្រះឆាយាលក្ខ័ របស់ព្រះអង្គ តុបតែងលំអរដោយផ្កា ភ្ញី ភ្លើងពណ៌ ចងបដា ពាក្យស្លោក ទង់ជាតិ ទង់សាសនា និងទង់ជ្វាលាពី នៅមុខខ្លោងទ្វារចូលក្នុងវត្ដ។

ដោយឡែកសាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ ក៏បានចេញពីការកំណត់បែងចែកភារកិច្ច ដល់ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ស្ដីពីការរៀបចំ ព្រះរាជពិធីបុណ្យមួយនេះ ដើម្បីឱ្យមានសន្ដិសុខនិងសណ្ដាប់ធ្នាប់ល្អប្រសើរនៅតាមដងផ្លូវ និងនៅជុំវិញទីតាំងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ។

លិខិតរបស់លោកឃួង ស្រេង អភិបាល រងរាជធានីភ្នំពេញ បានស្នើឱ្យសាលាខណ្ឌទាំង១២ មន្ទីរជុំវិញ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ ក្រុមហ៊ុនស៊ិនទ្រី មន្ទីរធម្មការសាសនា និង មន្ទីរព័ត៌មាន ត្រូវរួមសហការគ្នាលើការរៀបចំពិធីបុណ្យមួយនេះ ឱ្យបានអធិកអធម័និងប្រព្រឹត្ដទៅ ដោយរលូននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង៧ព្រឹក ដែលជាព្រះរាជពិធីបុណ្យគម្រប់ខួប៣ឆ្នាំ នៃការសោយទីវង្គត់របស់ព្រះអង្គ ៕