ធ្លាប់​មាន​បញ្ហា​បើក​កម្មវិធី ឬ ហ្គេម​ហើយ លោត​មក​ក្រៅ​វិញ​ទេ? នេះ​ជាមូល​ហេតុ និង ដំណោះ​ស្រាយ

ខ្ញុំដឹងថា មានប្រិយមិត្ត iOS ជាច្រើន​ប្រាក​ដជា ជួប​បញ្ហា​នេះ​មិន​ខាន គឺ​សុខៗ​ស្រាប់​តែ​បើក​កម្មវិធី ហើយ​លោត​ចេញ​មក​ក្រៅ​វិញ​តែ​ម្តង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពេល​ខ្លះ មាន​បញ្ហាសឹងតែគ្រប់កម្មវិធី តែខ្ញុំ​គិតថាអ្វីក៏​ដោយ​វា​សុទ្ធតែកើតចេញមកពីហេតុទាំងអស់ បើមិនមានហេតុយើងក៏មិនទទួលបានផលដែរ គ្រាន់តែអ្នក​ភ្លេច​​ខ្លួនមួយពេលដែលបណ្តោយអោយវាទៅជាបែបនេះ។

ធ្លាប់​មាន​បញ្ហា​បើក​កម្មវិធី ឬ ហ្គេម​ហើយ លោត​មក​ក្រៅ​វិញ​ទេ? នេះ​ជាមូល​ហេតុ និង ដំណោះ​ស្រាយ

សម្រាប់បញ្ហានេះ នៅពេលដែលបើកកម្មវិធីលោតចេញមកក្រៅនេះ វាមានមូលហេតុច្រើនមែនទែន ព្រោះ​អីមិនត្រឹមតែ ឧបករណ៍ដែល Jailbreak ជួបប្រទះនោះទេ សូម្បីតែឧបករណ៍ដែលមិនទាន់ Jailbreak ក៏ជួបបញ្ហានេះដែរត្រូវអត់? ខាងក្រោមនេះគឺជាមូលហេតុដែលបណ្តាលអោយមានបញ្ហានេះកើតឡើង៖

  • បញ្ហានៅលើឧបករណ៍ដែលមិនទាន់ Jailbreak

ធ្លាប់​មាន​បញ្ហា​បើក​កម្មវិធី ឬ ហ្គេម​ហើយ លោត​មក​ក្រៅ​វិញ​ទេ? នេះ​ជាមូល​ហេតុ និង ដំណោះ​ស្រាយ

អ្នកទាំងអស់គ្នា ប្រាកដជាឆ្ងល់ហើយថា ឧបករណ៍ដែលមិនទាន់បាន Jailbreak វាពិតជាមាន​សុវត្ថិភាព​ខ្ពស់ ចុះហេតុអីបានជាវា នៅតែមានបញ្ហានេះ ដូចឧបករណ៍ដែល Jailbreak រួចរាល់ដែរ។ឧបករណ៍​ដែល​មិនទាន់ Jailbreak ជួបប្រទះបញ្ហានេះ បណ្តាលមកពីការតម្លើងកម្មវិធី មិនស្គាល់ប្រភពច្បាស់លាស់ ដូចជា Install Profile ផ្សេងៗមិនផ្លូវការ ក្នុងកម្មវិធី Settings វាអាចនាំអោយ កម្មវិធីផ្សេងៗ ទៀតជា​ច្រើន នៅលើឧបករណ៍របស់អ្នក គ្រាន់តែបើកវា នឹងលោតចេញមកក្រៅ វិញភ្លាមដោយមិនដឹងខ្លួន។

នេះគឺជាបញ្ហាមកពីអ្នក ខ្លួនឯងខ្វះការប្រុងប្រយ័ត្ន ដែលតម្លើងកម្មវិធីមានប្រភព មិនច្បាស់លាស់ ចំណែក​ឯ​បញ្ហា​មួយចំនួនទៀត បណ្តាលមកពីកម្មវិធីដែរ ព្រោះអីកម្មវិធីខ្លះ វាធ្វើឡើង មិនត្រូវជំនាន់ iOS ឡើយ​ដូច្នេះ​នៅពេលដែល ទាញយករួចរាល់ វាមិនអាចប្រើប្រាស់បានទេ ចេះតែលោតចេញមកក្រៅរហូត ឯ​កម្មវិធី​ខ្លះទៀតអ្នក អភិវឌ្ឍកម្មវិធី ធ្វើវាមិនបានត្រឹមត្រូវ ថ្វីត្បិតទេ វាត្រូវនឹងជំនាន់ iOS ក៏ពិតមែនតែ ឧបករណ៍មួយចំនួននៅតែមានបញ្ហា តែបញ្ហានេះ មិនជាបញ្ហាឡើយព្រោះបណ្តាលមកពី អ្នក​អភិវឌ្ឍកម្មវិធីទេ។

  • បញ្ហានៅលើឧបករណ៍ដែល Jailbreak រួចរាល់

ធ្លាប់​មាន​បញ្ហា​បើក​កម្មវិធី ឬ ហ្គេម​ហើយ លោត​មក​ក្រៅ​វិញ​ទេ? នេះ​ជាមូល​ហេតុ និង ដំណោះ​ស្រាយ

ចំពោះឧបករណ៍ដែល Jailbreak រួចរាល់ដែលជួបបញ្ហានេះ វាពិតជាពិបាកដោះស្រាយណាស់ព្រោះអីវា​មាន​បញ្ហាជាច្រើន ដែលយើងពិបាកនឹងស្មានដល់ វាអាចនឹងមាន បញ្ហា ដោយសារតម្លើង Tweak ទៅ កម្មវិធីនោះ វាមានប្រព័ន្ធការពារ ខ្ពស់ដូច្នេះហើយ យើងដាក់ Tweak វាមិនត្រូវនឹងគ្នា ដែលយើងហៅថា វាកុងគ្នា ដូច្នេះហើយនៅពេល ដែលយើងបើកកម្មវិធី ឬ ហ្គេម នោះវានឹងលោតចេញភ្លាម។

មួយវិញទៀតការទាញយក កម្មវិធីដោយឥតគិតថ្លៃ មិនផ្លូវការ បញ្ហានេះគឺមានច្រើន ព្រោះអីអ្នកដែល​បង្កើត​កម្មវិធីដាក់លក់គេ ប្រាកដជាមានវិធីសាស្រ្តក្នុងការ ការពារកម្មវិធីរបស់ខ្លួនមិនអោយ ទាញ​យក​បាន​ដោយ​ងាយៗទេ បើទោះជាទាញយកបាន ក៏មិនអាចប្រើប្រាស់បានដែរ វានឹងលោតចេញ​មកក្រៅ​វិញភ្លាម​មិនខាន។ ចំណែកឯបញ្ហាផ្សេងៗទៀត មានដូចជា ការលេង Theme ការតម្លើង Tweak ច្រើន​លើ​ឧបករណ៍ ការតម្លើង Tweak Hack ហ្គេម និង ការតម្លើង Tweak កែឆ្នៃកម្មវិធីជាដើម។

  • ដំណោះស្រាយបញ្ហានៅ សម្រាប់ឧបករណ៍មិនទាន់ Jailbreak និងឧបករណ៍ Jailbreak ហើយ

ធ្លាប់​មាន​បញ្ហា​បើក​កម្មវិធី ឬ ហ្គេម​ហើយ លោត​មក​ក្រៅ​វិញ​ទេ? នេះ​ជាមូល​ហេតុ និង ដំណោះ​ស្រាយ

សម្រាប់ដំណោះស្រាយវាពិតជាមានច្រើន ជាដំបូងខ្ញុំសូមណែនាំ ប្រិយមិត្ត ដែលជួបបញ្ហានេះ នៅលើ ឧបករណ៍មិនទាន់បាន Jailbreak ជាមុនសិន សូមអ្នកព្យាយាមលុប Profile ចេញ​អោយ​អស់​ពី​ឧបករណ៍​របស់អ្នក ដែលធ្លាប់បានតម្លើង បន្ទាប់មកសាកល្បង Reset Settings ហើយប្រសិនបើវានៅ​តែលោត​ចេញ​មក​ក្រៅទៀត សាកល្បងលុបកម្មវិធីនោះ ចោលហើយ​ ទាញយកម្តងទៀតដើម្បីប្រើប្រាស់ តែ​ប្រសិន​បើវានៅតែមិនដំណើរការ សូមរង់ចាំកំណែទម្រង់ថ្មី​ កម្មវិធីដែលមានបញ្ហានោះសិន សឹមធ្វើ​ការ​ទាញ​យកម្តងទៀតប្រហែលជាអាចប្រើប្រាស់បាន។ តែបើបញ្ហានេះ វាលោតចេញមកក្រៅ​គ្រប់​កម្មវិធី​ទាំង​អស់ ខេមបូ គិតថា អ្នកសាកល្បង Reset Settings បើនៅតែដដែល សូម Restore ចោលទៅ។

ចំណែកឯ ឧបករណ៍ដែល Jailbreak រួចរាល់ប្រសិន បើអ្នកជួបបញ្ហានេះ អ្នកនឹងអាចដោះស្រាយ​បាន​ភ្លាម​ៗ ប្រសិនបើអ្នកធ្លាប់បានបើក កម្មវិធីនោះចេញ ហើយក្រោយពេលដែលតម្លើង Tweak ណា​មួយ​វា​មាន​បញ្ហា អ្នកសាកល្បងលុប Tweak វានឹងបើកចេញវិញភ្លាម។ តែបើវានៅតែមានបញ្ហាទៀត សូម​អ្នក​ព្យាយាម លុប Tweak ចោលចំនួនវាអាចនឹងបើកចេញវិញ តែបើនៅតែមិនដំណើរការ សូម​សាកល្បង Reset Settings បើនៅតែមិនដំណើរការទៀតមាន តែរង់ចាំកម្មវិធីនោះ​វាចេញ​កំណែ​ទម្រង់ថ្មីសិនទេ។

ធ្លាប់​មាន​បញ្ហា​បើក​កម្មវិធី ឬ ហ្គេម​ហើយ លោត​មក​ក្រៅ​វិញ​ទេ? នេះ​ជាមូល​ហេតុ និង ដំណោះ​ស្រាយ

តែបើបញ្ហានេះ វាជួបប្រទះ នៅគ្រប់កម្មវិធីទាំងអស់ ហើយឧបករណ៍របស់អ្នក Jailbreak រួចរាល់ ហើយ​អ្នកចង់ Restore វាអោយនៅជំនាន់ iOS ដដែល ដើម្បី Jailbreak បាន ខេមបូ សូមណែនាំ​អោយ​តម្លើង Tweak Cydia Impactor អាចអោយអ្នក Restore នៅជំនាន់ iOS ដដែល ដោយមិនចំាបាច់ប្រើកុំព្យូទ័រ​ឡើយ តែអ្នកនឹងបាត់អ្វីៗទាំងអស់ ដូច្នេះសូម Back Up ទន្ន័យសំខាន់ៗរបស់អ្នកជាមុនសិន មុននឹង​សម្រេច​ចិត្តប្រើ Tweak នេះ។

ក្រុមការងារ ខេមបូ សង្ឈឹមថា ចំនុចខាងលើនេះ នឹងអាចជួយដោះស្រាយទៅកាន់ប្រិយមិត្ត ដែល​ជួប​បញ្ហា​នេះបាន ហើយនឹងអាចជួយដោយប្រិយមិត្ត ដែលមិនទាន់ជួបបញ្ហានេះ អាចការពារទុក​ជាមុន​បាន​ដោយ​ខ្លួនឯង ប្រសិនបើអ្នកមានចម្ងល់ ឬ យោបល់ផ្សេងៗ អ្នកអាច Comment នៅខាងក្រោមនេះបាន យើងខ្ញុំនឹងឆ្លើយតបតាមដែលអាចធ្វើទៅបាន!!!

  • ដោយ: Meng
  • 11:54 AM, 07 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ